(បាងកក)៖ យោងតាមព័ត៌មានពីទីក្រុងបាងកក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះបានឲ្យដឹងថា គណបក្សភឿថៃ របស់លោក ថាក់ស៊ីន កំពុងមុខលំដាប់ទី១ ខណៈគណបក្ស Palang Pracharath របស់ប្រាយុទ្ធ ស្ថិតនៅលំដាប់ទី២ ក្នុងលទ្ធផលរាប់សន្លឹកឆ្នោតប្រមាណ៩០ភាគរយ។

ភ្នាក់ងារព័ត៌មានបានរាយការណ៍ពីទីក្រុងបាងកកបានឲ្យដឹងថា ការរាប់សន្លឹកឆ្នោតត្រូវបានផ្អាកភ្លាមៗដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ខណៈការរាប់សន្លឹកឆ្នោតបានត្រឹមតែ៩០ភាគរយ។

តាមសេចក្តីរាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា ប្រធានគណបក្សប្រជាធិបតេយ្យ លោក អាប់ ភីស៊ីត បានប្រកាសលាលែងពីតំណែង ក្រោយពីទទួលបរាជ័យក្នុងការបោះឆ្នោតនេះ៕