(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧៖៤៥នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី នៅ ភូមិ០១ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មូលហេតុដោយសារមានរថយន្តស្ទូចទាក់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។

ក្រុមការងារបច្ចេកទេសកំពុងធើ្វការជួសជុល និងដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង០២៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕