(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,១០០គ្រឿង រកឃើញល្មើសច្បាប់ ៥១០គ្រឿង (ម៉ូតូ៧៥%) អប់រំ​​ ១៥៣គ្រឿង និងផាកពិន័យ ៣៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន ៤៨៩គ្រឿង, អប់រំ ៨២គ្រឿង និងផាកពិន័យ ២១៦គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩១,៤៨២គ្រឿង រកឃើញយានយន្តល្មើស ១៦,០០៤គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ ៥,៥១៩គ្រឿង និងផាកពិន័យ ១០,៤៨៥គ្រឿង៕