(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២៥ករណី ក្នុងនោះមានករណីប្រើប្រាស់ ៧ករណី និងជួញដូរ ១៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥០នាក់ និងដកហូតម៉ាទឹកកកសរុប ៣១៨.១៥ក្រាម និង ២៨កញ្ចប់តូច។

របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១,៨៦៦ករណី ឃាត់មនុស្ស ៤,០៧៤នាក់ (ស្រី ៣៤៣នាក់) ក្នុងនោះមានជនបរទេស ១០៤នាក់ផងដែរ៕