(ភ្នំពេញ)៖ CONVERSE បានមកដល់កម្ពុជាជាផ្លូវការ នាខែមករា ឆ្នាំ២០១៨ ក្រោមការនាំចូលផ្តាច់មុខ ដោយក្រុមហ៊ុន RICH AVENUE CO., LTD ។

តាមរយៈការបង្ហាញខ្លួនយ៉ាងសកម្មលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអានុភាពរបស់អ្នកមានឥទ្ធិពលក្នុងសង្គម ម៉ាកស្បែកជើងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិច បានក្លាយជាស្បែកជើង កីឡាដែលលក់ដាច់បំផុតនៅប្រទេសកម្ពុជា សំរាប់យុវវ័យសម័យថ្មី ។

CHUCK TAYLOR ជាស្បែកជើងដែលលក់បានចំនួន ច្រើនបំផុតដោយយុវជនខ្មែរ។ លើសពីនេះទៅទៀត ពួកគេចូលចិត្តផលិតផលពិត ពីក្រុមហ៊ុន ជាងផលិតផលក្លែងក្លាយលើទីផ្សារ នេះគឺជាដំណឹងដ៏ល្អមួយសំរាប់វិនិយោគិន ដែលមានបំណងនាំចូលម៉ាកអន្តរជាតិ មកលើទីផ្សារក្នុងស្រុក។

ក្រោយធ្វើការសាកសួរនិស្សិតមួយចំនួន ពួកគេមានទស្សនផ្សេងៗគ្នាថា តើហេតុអ្វីបានជាពួកគេ ស្រលាញ់ CONVERSE យ៉ាងនេះ។

កញ្ញា សោភា និស្សិតនៅសាលា IFL និយាយថា នាងចូលចិត្ត CONVERSE ដោយសារតែ វាជាស្បែកជើងដែលនាងអាចពាក់បានគ្រប់ពេលវេលា ពីផ្ទះ ទៅសាលារៀន ពិធីជប់លៀង ឬចេញក្រៅជាមួយមិត្តភក្រ័ ហើយនាងចូលចិត្ត CONVERSE ព្រោះវាងាយស្រួលថែរ និងសំអាត។

សំរាប់ ដាលីណា និយាយថា CONVERSE បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ វាបានក្លាយជាម៉ាកដែលគ្រប់គ្នាសំដៅរក។ នៅពេលលោកអ្នកពាក់ CONVERSE លោកអ្នកដឹងខ្លួនថា លោកអ្នកជាផ្នែកមួយរបស់ម៉ាកនេះ។

អត្ថប្រយោជន៍ដែលមានអ្នកនាំចូល CONVERSE មកកម្ពុជាគឺ ដើម្បីទទួលបានម៉ូដថ្មី ចុងក្រោយអតិថិជនមិនចាំបាច់ធ្វើដំណើរទៅកាន់ប្រទេសថៃ ឬសាំហ្គាពួរទៀតទេ ពួកគេអាចស្វែងរកម៉ូដថ្មីចុងក្រោយ បាននៅទីតាំងទាំងបីរបស់ CONVERSE នៅទីក្រុងភ្នំពេញ និងមួយទីតាំងទៀតនៅខេត្តសៀមរាប។ RICH AVENUE កំពុងតែពន្លឿនការអភិវឌ្ឍរបស់ខ្លួន ក្នុងការនាំចូលម៉ាកល្បីៗជាច្រើនទៀត សំរាប់អតិថិជនខ្មែរទាំងឡាយផងដែរ៕