(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានផ្ញើសារលិខិតចូលរួមអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសសម្តេចទើបទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» ពីសាកលវិទ្យាល័យគ្រើក (Krirk University) នៃប្រទេសថៃនោះ, នៅថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានថ្វាយសារលិខិតថ្លែងអំណរ ព្រះរាជគុណចំពោះសម្តេចម៉ែ។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយ បីតិសោមនស្សរីករាយ អនេកប្បការ ដោយបានទទួលព្រះរាជសារលិខិតព្រះករុណាថ្លៃវិសេស ដែលទ្រង់ប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរ ចំពោះទូលព្រះបង្គំជាខ្ញុំ និងភរិយា រួមទាំងក្រុមគ្រួសារ ក្នុងឱកាសដ៏ថ្លៃថ្លា ដែលទូលព្រះបង្គំជាខ្ញុំ មានមហាកិត្តិយសទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ»

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖