(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតចូលរួមអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចទើបទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស «ផ្នែកទំនាក់ទំនងនយោបាយ» ពីសាកលវិទ្យាល័យគ្រើក (Krirk University) នៃប្រទេសថៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។

ក្នុងសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទោលថា «ខ្ញុំសូមអបអរសាទរ ចំពោះដឹងដ៏ល្អប្រសើរនេះ និងសូមកោតសរសេរដ៏កក់ក្តៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ បានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ»

ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ៖