(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពងស្ពឺ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីនេះក៏មានការចូលរួមពីមេបញ្ជាការ បញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ និងជំនួយការ មេបញ្ជាការ មេបញ្ជាការរង ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងស្នាក់ការសន្តិសុខ មេបញ្ជាការ-មេបញ្ជាការរង កងអនុសេនាធំចល័តជាង១០០នាក់។

លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានថ្លែងថា បន្ទាប់ពីការត្រួតពិនិត្យដំណាក់កាលដំបូង របស់អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហើយថ្ងៃនេះជាជំហ៊ានទី២ ដែលក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃ ត្រួតពិនិត្យកម្លាំងដែលដល់អាយុចូលនិវត្តន៍ឲ្យមានសុក្រិតភាព និងរង់ចាំការសម្រេចពីក្រសួងការពារជាតិបន្ត។

លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា អ្នកដល់អាយុត្រូវចូលនិវត្តន៍ មានសិទ្ធិស្នើសុំនៅបម្រើការងារទៅតាមលក្ខខណ្ឌដូចជា ពិនិត្យឃើញថា នៅមានសុខភាព សីលធម៌ល្អ។ ដោយឡែក ដល់អាយុត្រូវចូលនិវត្តន៍ដែរ តែបុគ្គលនោះជាអ្នកបច្ចេកទេស និងជាជំនាញ អង្គភាពនឹងពិនិត្យអនុញ្ញាត ឲ្យនៅបម្រើការងារបើសិនជាបុគ្គលនោះនៅមានសុភាព តែសុំចូលនិវត្តន៍ក៏ដោយ។

លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា អ្នកដល់អាយុចូលនិវត្តន៍ ទទួលបានកិត្តិយស មោទនភាព ការទទួលស្គាល់ពីក្រសួងការពារជាតិ ព្រមទាំងទទួលបានប្រាក់សោធន៍និវត្តន៍យ៉ាងទៀងទាត់ ផ្ទុយពីកងកម្លាំងដែលរត់ចោលជួរ ឬកងកម្លាំងត្រូវអង្គភាពបណ្តេញចេញពីងង្គភាព គឺពួកគេបាត់បង់អ្វីៗគ្រប់យ៉ាង។

ការលើឡើងនេះ បានបង្ហាញថាអ្នកដល់អាយុចូលសោធននិវត្តន៍មាន័យថា បានបម្រើជាតិ មាតុភូមិ បម្រើប្រជាពលរដ្ឋ រហូតគ្រប់អាយុត្រូវចូលនិវត្តន៍តែម្តង។ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អង្គភាពមានកម្លាំងត្រូវដល់អាយុត្រូវចូលនិវត្តន៍ចំនួន៤០នាក់ កំពុងពិនិត្យពីសំណាក់ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកមេបញ្ជាការបន្តថា ក្នុងចំណោមអ្នកដល់អាយុចូលនិវត្តន៍ទាំង៤០នាក់ មានតែ០៤នាក់ បានស្ម័គ្រចិត្តចូលនិវត្តន៍ និងសុំបន្តការងារ៣៦នាក់ នេះបានបង្ហាថា ទឹកចិត្តរបស់កងកម្លាំង នៅតែគោរពស្រឡាញ់ និងពេញចិត្តក្នុងការបំពេញតួនាទី-ភារកិច្ច ក្នុងអង្គភាពកងរាជអាវុធហត្ថ ដោយផ្នែកលើការសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងមានជំនឿជឿជាក់លើការដឹកនាំស្ថាប័ន កងរាជអាវុធហត្ថរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕