(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី «ការរៀបចំទិវាប្រាក់រៀល ខួបលើកទី៣៩ នៃការដាក់ឲ្យប្រាក់រៀលចរាចរឡើងវិញ» ដែលរៀបចំឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅសាលសន្និសីទអ៊ីអន នៃផ្សារទំនើបអ៊ីអនមល សែនសុខ ស៊ីធី។

កម្មវិធីនេះនឹងមានការចូលរួមពីតំណាងមកពីវិស័យសាធារណៈ, វិស័យឯកជន, ស្ថាប័នអន្ដរជាតិ, សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវប្រមាណ៥០០នាក់ ដោយរៀបចំឡើងចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង១១៖០០នាទីរសៀល។

ក្នុងទិវានេះធនាគារជាតិនៃកម្ពុជា នឹងរៀបចំពិព័រណ៍ពាក់ព័ន្ធនឹងប្រាក់រៀលរួមមាន៖ កម្រងរូបភាព, ឯកសារ, វីដេអូ និងល្បែងល្បងប្រាជ្ញាអេឡិចត្រូនិកផងដែរ៕

សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖