(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញអនុក្រឹត្យកែប្រែ និងដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ នេះបើតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។

យោងតាមអនុក្រឹត្យខាងលើនេះ បានបង្ហាញថា ប្រាក់ឧបត្ថម្ភខាងលើនេះ ត្រូវបើកជូនចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។

សូមអានខ្លឹមសារ នៅក្នុងអនុក្រឹត្យខាងក្រោមនេះ៖