(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ បានធ្វើការឆ្មក់បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ២ទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតថ្នាំម៉ាទឹកកកចំនួន១២កញ្ចប់ ស្ថិតនៅចំណុចមុខបន្ទប់ជួលផ្លូវបេតុងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលផ្នែកសន្តិសុខខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ជនសង្ស័យរួមមានទី១៖ ឈ្មោះ ឆាយ លីម៉េង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ, ទី២៖ ឈ្មោះ ផល ផាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មរោងក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ, ទី៣៖ ឈ្មោះ ហឿន សុខុម ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី៤៖ ឈ្មោះ រស់ រ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ (ជួញដូរ)៤កញ្ចប់តូច និងទី៥៖ ឈ្មោះ ភួង វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ។ វត្ថុតាងដកហូតមាន៖ ក្រាមសថ្លាចំនួន៥កញ្ចប់ ៥កញ្ចប់តូច និង១កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលារការចាត់ការតាមនីតិវិធីច្បាប់៕