(បន្ទាយមានជ័យ)៖​ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ 

បានបើកកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រង ជនបរទេសអន្តោប្រវេសន៍ និងធ្វើការផ្សព្វផ្សាយការពន្យាឱសានវាទ នៃការទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។

កិច្ចប្រជុំនេះមានការចូលរួមនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍តំណាង នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ, លោកលី សារី អភិបាលរងខេត្ត, លោក ជើ សុខ ប្រធានតុលាការខេត្ត, លោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាខេត្ត, លោកឧត្តមសេនីយ៍ត្រី ឪ លន់ ស្នងការរង និងមន្ត្រីនគរបាលពាក់ព័ន្ធជាច្រើននាក់ទៀត។

លោកឧត្តមសេនីយ៍ទោ សោម សុគន្ធ បានថ្លែងថា ក្នុងរយៈពេលការគ្រប់គ្រងអន្តោប្រវេសន៍ នៅឆ្នាំ២០១៨នោះ ជនបរទេសស្នាក់នៅវែងមាន ជាអង្ការ សមាគម ក្រុមហ៊ុនវិនិយោគ មានចំនួន ១,៦៧៥​នាក់ស្រី ២៧៧នាក់ ក្នុងនោះជនជាតិចិនមានចំនួន ១១៥នាក់ ជនបរទេសស្នាក់នៅពេលវេលាខ្លីមានចំនួន ៣,២១០នាក់ ស្រី ១,៣៧២នាក់ ជនបរទេសកំពង់ស្នាក់នៅក្នុងខេត្តមាន ៣៨៨គ្រួសារ មនុស្សរាយរួមមាន ៨០៥នាក់ ស្រី៣២៩នាក់រួមមានសញ្ជាតិ ៤១មានជនជាតិវៀតណាម ៣៥១គ្រួសារ ជនជាតិថៃ ៣១គ្រួសារ ជនជាតិឡាវមាន ២គ្រួសារ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជនបរទេសអន្តោប្រវេសន៍ បានជំរឿនថ្មីៗ មានជនបរទេសន៍កាន់កាប់ ឯកសារកម្ពុជា មិនបានត្រឹមត្រូវមាន ១០៣គ្រួសារ មនុស្សរាយមាន ២២០នាក់ស្រី៩០នាក់ ដកហូតឯកសារពីជនបរទេសន៍មិនប្រក្រតីមាន៨១គ្រួសារមនុស្សរាយ១៨៦នាក់ ស្រី៧៨នាក់ ជនជាតិវៀតណាម ៧៥គ្រួសារ ស្រី៧២នាក់ ជនជាតិថៃ ៦គ្រួសារមនុស្សរាយ៦នាក់។

លោកបានបញ្ជាក់ថា ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីមាន ១៦១ ឯកសារដកហូតបាន សៀវភៅស្នាក់នៅ ក២ មានចំនួន ៣១ក្បាល សៀវភៅគ្រួសារ ក៤មានចំនួន ៤៧ក្បាល សំបុត្រកំណើតសញ្ជាតិខ្មែរ ៤៩ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍៤ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២៤ប័ណ្ណ លិខិតឆ្លងដែនខ្មែរមាន២ក្បាល។

ជនបរទេសដាក់ពាក្យសុំទទួលស្គាល់មានចំនួន ២៣៩គ្រួសារ មនុស្សរាយ៣ ៧០នាក់ ស្រីមានសញ្ជាតិវៀតណាម ២០៦គ្រួសារ មនុស្សរាយ ២៦៥នាក់ ស្រី ១៤០នាក់ ថៃ ២៧គ្រួសារ មនុស្សរាយ ២៧នាក់ ភូមា ៤គ្រួសារ មនុស្សរាយ ៤នាក់ ឡាវមាន ២គ្រួសារ ស្រី១នាក់ ។

នាយឧត្តមសេនីយ៍ ឃុន សំបូរ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា ដោយពិនិត្យអំពីស្ថានភាព អំពីជនបរទេស អន្តោប្រវេសន៍ រាជរដ្ឋាភិបាលបានឯកភាពជាគោលការរណ៍ ពន្យាឱសានវាទ នៃការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃរហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា លេខ១២៨ អ ន ក្រ បក អនុក្រឹត្យស្តីពីការលប់ចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ សម្រេច ១.ត្រូវបានលប់ចោលនិងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ២.ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីសំដៅដល់ ឯកសាររដ្ឋបាលកម្ពុជា ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ដោយខុសច្បាប់ និង និតិវិធីឬផ្ទុយនិងលិខិតបទដ្ឋានគតិយុទ្ត ជាធរមាន ៣.ការដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ជាមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ៤.បែបបទ និង និតិវិធីនៃការដកហូតឯកសារកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៥.ជនបរទេសណាដែលនៅតែបន្តកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ឬបុគ្គលណាឃុបឃុតលួចលាក់ក្លែងបន្លំឬបន្តផ្តល់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រ តីឲ្យជនបរទេសកាន់កាប់ប្រើប្រាស់ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ៦.បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនិងអនុក្រិត្យនេះត្រូវទុកជានិរាករណ៍ ៧.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី និង គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តអនុក្រិត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕