(ព្រៃវែង)៖ ដើម្បីចូលរួមចំណែកបំពេញភាពខ្វះខាត របស់សិស្សានុសិស្សក្រីក្រ ២៦២​នាក់ ដែលកំពុងសិក្សាក្នុងអនុវិទ្យាល័យអណ្ដូងពោធិ៍ ដែលសិ្ថតនៅក្នុងភូមិអណ្ដោងពោធិ៍ ឃុំអណ្ដូងពោធ៍ ស្រុករមាសហែក ខេត្តស្វាយរៀង សាលាអន្ដរជាតិ ​Texas International Academy បានចុះចែកសម្ភារសិក្សា និងកង់ដោយផ្ទាល់ កាលពីចុងសប្ដាហ៍នេះ ។

ការចុះចែកសម្ភារសិក្សាជាច្រើននេះ ពិតណាស់បានចូលរួមជាច្រើន ក្នុងការផ្គត់ផ្ដង់នូវតំរូវការចាំបាច់របស់សិស្សានុសិស្សនៅទីនោះ ។ក្នុងឱកាសនោះ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ បានសម្ដែងនូវទឹកត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់សាលាអន្ដរជាតិ Texas International Academy ដែលបានផ្ដល់នូវសម្ភារសិក្សា កង់ និងសម្ភារជាច្រើនច្រើន សម្រាប់សិស្សានុសិស្ស ជាពិសេសចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចុះសំណេះសំណាល និងផ្ដល់អំណោយទាំងនេះ ។

សូមជម្រាបថា ក្នុងឱកាសនោះដែល សាលាអន្ដរជាតិ Texas Interantional Acardemy ក៏បានធ្វើកម្មវិធីរំលឹកគុណគ្រូ ជាពិសេស គឺកម្មវិធីអប់រំសីលធម៌សង្គម ដល់ប្អូនសិស្សានុសិស្សផងដែរ ៕