(ភ្នំពេញ)៖ ភោជនីយដ្ឋានតូប៉ាហ្ស នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នឹងចូលរួមទិវាអបអរសាទរជាសកល ក្នុងចំណោមមេចុងភៅ៥,០០០នាក់ទៀត នៅជុំវិញពិភពលោក ដោយមានការរៀបចំពី ក្រសួងការបរទេសបារាំង និងមេចុងភៅលំដាប់ផ្កាយបីលោក Alain Ducasse។ GOÛT DE FRANCE/GOOD FRANCE ជាថ្ងៃផ្សព្វផ្សាយដ៏ធំបំផុត នូវម្ហូបអាហាររបស់ប្រទេសបារាំង ហើយឆ្នាំនេះ ប្រធានបទនៃការរៀបចំផ្សព្វផ្សាយម្ហូបអាហារបែបបារាំង គឺផ្តោតទៅលើ និរន្តភាព និងអាហារដើម្បីសុខភាព។

សម្រាប់កម្មវិធីលើកទី៥ នៃព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំនេះ លោក ពៅ សុភ័ក្រ្ត មេចុងភៅ ប្រចាំភោជនីយដ្ឋានតូប៉ាហ្ស លោក សេក វណ្ណថុន មេចុងភៅ ប្រចាំភោជនីយដ្ឋានខេមា និងលោក Guy Lassausaie មេចុងភៅដ៏ល្បីល្បាញលំដាប់ផ្កាយមួយពិភពលោក នឹងរួមសហការគ្នាច្នៃមុខម្ហូបប្រាំពីរមុខ សម្រាប់អាហារពេលល្ងាច នៅថ្ងៃទី២១ ខែមីនាខាងមុខនេះចាប់ពីម៉ោង ៦៖០០ល្ងាច។

ដោយស្របតាមប្រធានបទនៃកម្មវិធីនេះ ភោជនីយដ្ឋានតូប៉ាហ្ស នឹងបង្ហាញជូននូវ បច្ចេកទេសក្នុងការច្នៃអាហារសុខភាពបែបបារាំង ដោយប្រើប្រាស់ផលិតផលទាំងក្នុង និងក្រៅស្រុក។ នៅក្នុងចំណោមគ្រឿងផ្សំដ៏ទៃទៀតដែល បានជ្រើសរើសយ៉ាងហ្មត់ចត់ ភោជនីយដ្ឋានក៏បានរៀបចំ នូវមុខម្ហូបពិសេសៗដូចជា បង្កងទន្លេមេគង្គ ក្តាមសេះខេត្តកែប សាច់ទ្រូងមាន់ និងសូកូឡា Valrhona។

សម្រាប់អ្នកដែលខកខានមិនបានចូលរួមទទួលទានអាហារពេលល្ងាច ជាមួយលោក Guy Lassausaie ដែលបានមកភោជនីយដ្ឋានតូប៉ាហ្សលើកដំបូង កាលពីឆ្នាំ២០១៧កន្លងទៅ នេះជាឱកាសថ្មីមួយ សម្រាប់លោកអ្នកមកភ្លក់នូវស្នាដៃឯករបស់គាត់។ ដោយផ្អែកទៅលើរូបមន្តនៃការធ្វើម្ហូបរបស់ប្រទេសបារាំង គ្រឿងផ្សំរបស់លោក ត្រូវបានជ្រើសរើសយ៉ាងល្អឥតខ្ចោះ ដើម្បីកំណត់រសជាតិតាមលក្ខណៈគ្រឿងផ្សំនីមួយៗ។

កម្មវិធី GOÛT DE FRANCE/GOOD FRANCE នៅភោជនីយដ្ឋានតូប៉ាហ្ស នឹងក្លាយជាបទពិសោធន៍ដ៏ អស្ចារ្យមួយក្នុងការប្រារព្ធពិធីបង្ហាញសិល្បៈនៃម្ហូបអាហារបារាំង និងកាផ្លាស់ប្តូរនូវវប្បធម៌គ្នា។ ក្នុងកំឡុងពេលមួយសប្តាហ៍នេះ មេចុងភៅទាំងបីនឹងរួមបញ្ចូលបទពិសោធន៍ និង បច្ចេកទេសនៃការធ្វើម្ហូបរបស់ពួកគាត់ ដើម្បីអភិវឌ្ឍន៍នូវភាពច្នៃប្រឌិតនៃការធ្វើម្ហូបបារាំងនៅក្នុងទីក្រុង ភ្នំពេញ។

សូមធ្វើការកក់តាមរយៈទូរស័ព្ទលេខ៖ ០១៥ ៨២១ ៨៨៨ !!! និងសូមទំនាក់ទំនង កញ្ញា Gabrielle Gabillat ទូរស័ព្ទ +855 (0) 69 809 888, អ៊ីម៉ែល [email protected] ឬ លោក Tim Liu ទូរស័ព្ទ +855 (0) 69 258 555, អ៊ីម៉ែល l [email protected]

ភោជនីយដ្ឋានតូប៉ាហ្ស អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលនៅតែបន្តបម្រើជូននូវអាហារបារាំងដ៏ល្អឥតខ្ចោះនៅរាជធានីភ្នំពេញ ។ វាជាកន្លែងមួយដែលគេនិយមប្រារព្ធពិធី និងផ្តួចផ្តើមសិល្បៈនៃម្ហូបអាហារបារាំង ដែលត្រូវបានរៀបចំតុបតែងឲ្យមានរចនាបថទាន់សម័យឆ្លុះបញ្ចាំងពីវប្បធម៌ ភាពរីករាយ និងថាមពលនៃរាជធានី ដែលធ្វើឲ្យមានអារម្មណ៍ ដូចជាផ្ទះរបស់យើង។ បេសកកម្មរបស់យើងគឺចែករំលែកសិល្បៈនៃម្ហូបបារាំងនៅក្នុងប្រទេសកម្ពុជា និងដើម្បីបង្កើតបទពិសោធន៍ផ្ទាល់ខ្លួន ឲ្យខ្ពស់តាមរយៈសិល្បៈនៃការធ្វើម្ហូប៕