(ភ្នំពេញ)៖ ជាមួយនឹងការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់ខ្លួនក្រុមហ៊ុន សាមសុង បានធ្វើឱ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល និងកោតសរសើររួចមកហើយ កាលពីពេលថ្មីៗនេះ ក្នុងឱកាសខួបគម្រប់ ១០ឆ្នាំ នៃការវិវត្តរបស់ Galaxy ស្មាតហ្វូន ក៏ដូចជាការបញ្ចេញនូវលំដាប់កំពូលស្មាតហ្វូនជាផ្លូវការ របស់ខ្លួនផងដែរ។

គួររម្លឹកផងដែរ ថាកំពូលស្មាតហ្វូន Samsung Galaxy S10| S10+ គឺត្រូវបានបង្កើតឡើងយ៉ាងពិសេសបំផុត ដើម្បីធ្វើការផ្តល់ជូនដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ ទូទាំងពិភពលោក ឱ្យទទួលបាននូវអ្វីដែលអស្ចារ្យ និងមានជម្រើសកាន់តែច្រើនជាងមុន ដែលពុំធ្លាប់មានពីមុនមក ។

ជាពិសេស សាមសុង ក៏បានផ្តល់ជូននូវបទពិសោធន៍ ដ៏លេចធ្លោ នៅក្នុងវិស័យកំពូលស្មាតហ្វូនរបស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុត ដែលអាចជួយឱ្យមនុស្សទូទាំងពិភពលោក ធ្វើនូវអ្វីដែលពួកគេមិនអាចធ្វើបាន។

ដូច្នេះហើយជាមួយនឹងចំណុចដ៏ពិសេសៗខាងក្រោមនេះ គឺវាពិតជាស័ក្តិសម និងល្អគ្រប់គ្រាន់ក្នុងការធ្វើឱ្យ Samsung Galaxy S10|S10+ អាចគ្រងតំណែងជាស្មាតហ្វូនលំដាប់កំពូលប្រចាំឆ្នាំ ២០១៩ ព្រមទាំងជាប់ឈ្មោះជាកំពូលស្មាតហ្វូនក្នុងក្តីស្រម៉ៃរបស់អ្នកប្រើប្រាស់ទាំងអស់ជុំវិញពិភពលោកបានផងដែរ។

*Samsung Galaxy S10៖

១៖ រាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី ៦, ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ, បំពាក់អេក្រង់ Infinity-O Display: ទំហំអេក្រង់ 6.1 អ៊ីញ កោងស្អាតលាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកល្អ និងស័ក្តិសមបំផុតសម្រាប់ទស្សនា វីដេអូ និង លេងហ្គេម ជាមួយនឹង Dynamic AMOLED និងមើលឃើញច្បាស់ល្អបើទោះជាស្ថិតក្រោមពន្លឺថ្ងៃបែបណាក៏ដោយ និងអាចបង្ហាញ វីដេអូក្នុងកម្រិត QHD+ ជាមួយ Aspect Ratio 19:9

២៖ Blue Light Protection: អាចកាត់បន្ថយពន្លឺពណ៌ខៀវដែលអាចប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 %! ដូច្នេះទោះប្រើពេលយប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់លោកអ្នក, បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68, មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo ឮច្បាស់ល្អអាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មានអារម្មណ៍ដូចទៅនឹងស្ថានភាពពិតៗជាពិសេសពេលទស្សនាវីដេអូ និងលេងហ្គេមជាដើម។

៣៖ បំពាក់ឈីប Qualcomm Snapdragon 855 ជំនាន់ចុងក្រោយ, អង្គចងចាំ 8GB, និងអង្គផ្ទុក 128 GB ឡើងទៅ, កាមេរ៉ាមុខ10MP, កាមេរ៉ាក្រោយ 3 គ្រាប់ (លំដាប់អាជីព) ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បានយ៉ាងល្អឥតខ្ចោះទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាលខាងក្រោយក៏បាន។

៤៖ ថាមពលថ្ម 3400 mAh,USB Charge ឬ Wireless Charge, Wireless PowerShare 2.0: ជាបច្ចេកវិទ្យាដំបូងគេ ដែលអាចបញ្ចូលថ្មទៅឱ្យស្មាតហ្វូន ដែលមានប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច។

៥៖ Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like securityលឿន និងមានសុវត្ថិភាពខ្ពស់លើសស្មាតហ្វូនដទៃទៀត ដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។ មានន័យថាបើទោះបីជានរណាម្នាក់មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ!

៦៖ Super Steady Video: អាចថត វីដេអូ បាននឹងគ្រប់ស្ថានភាពបានយ៉ាងច្បាស់ និងមិនមានញ័រឡើយ និងPhoto Suggestion: ជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចថតផ្តិតយករូបភាព និងគ្រប់ប្លង់បានយ៉ាងល្អឥតខ្ចោះដូចជាងថតជំនាញជាមួយនឹងការបំពាក់ប្រភេទកាមេរ៉ាលំដាប់អាជីព។

** Samsung Galaxy S10+

១៖ រាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី ៦, ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ, បំពាក់អេក្រង់ Infinity-O Display: ទំហំអេក្រង់លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកល្អ និងស័ក្តិសមបំផុតសម្រាប់ទស្សនា វីដេអូ និង លេងហ្គេម ជាមួយនឹង Dynamic AMOLED 6.1 អ៊ីញ កោងស្អាត និងមើលឃើញច្បាស់ល្អ បើទោះជាស្ថិតក្រោមពន្លឺថ្ងៃបែបណាក៏ដោយ ។

២៖ និងអាចបង្ហាញ វីដេអូក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9 និង Blue Light Protection: អាចកាត់បន្ថយពន្លឺពណ៌ខៀវ ដែលអាចប៉ះពាល់ដល់ភ្នែករបស់អ្នកបាន រហូតដល់ 42 %! ដូច្នេះទោះប្រើពេលយប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់លោកអ្នក។

៣៖ បំពាក់ប្រព័ន្ធការពារទឹក និងធូលី IP68, មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo ឮច្បាស់ល្អ អាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ មានអារម្មណ៍ដូចនឹងស្ថានភាពពិតៗជាពិសេសពេលទស្សនាវីដេអូ និងលេងហ្គេមជាដើម និងបំពាក់ Chip Qualcomm Snapdragon 855 ជំនាន់ចុងក្រោយបំផុត ។

៤៖ អង្គចងចាំ 8GB រហូតដល់ 12GB និងអង្គផ្ទុក 128 GB អាចបន្ថែមក្រៅបានរហូតដល់ 1TB, កាមេរ៉ាមុខ 2 គ្រាប់ភ្លោះ៖ ទំហំ10MP និងមួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len, កាមេរ៉ាក្រោយ 3 គ្រាប់ (លំដាប់អាជីព)៖ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បានយ៉ាងល្អឥតខ្ចោះទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាលខាងក្រោយក៏បាន។

៥៖ ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge: លឿនជាងមុន និងខ្លាំងជាងមុន, Wireless PowerShare 2.0: ជាបច្ចេកវិទ្យាដំបូងគេ ដែលអាចបញ្ចូលថ្មទៅឱ្យស្មាតហ្វូនដែលមានប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែ គ្រាន់តែខ្នងទល់ខ្នងជាការស្រេច។

៦៖ Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តង ដោយប្រើប្រព័ន្ធ Vault-like security លឿន និងមានសុវត្ថិភាពខ្ពស់លើសស្មាតហ្វូនដទៃទៀត ដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។ មានន័យថា បើទោះបីជានរណាម្នាក់ មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ ។

៧៖ Super Steady Video: អាចថត វីដេអូ បាននឹងគ្រប់ស្ថានភាពបានយ៉ាងច្បាស់ និងមិនមានញ័រឡើយ និងPhoto Suggestion: ជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចថតផ្តិតយករូបភាព និងគ្រប់ប្លង់បានយ៉ាងល្អឥតខ្ចោះដូចជាងថតជំនាញជាមួយនឹងការបំពាក់ប្រភេទកាមេរ៉ាលំដាប់អាជីព។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ៖1800 20 3232 ៕