(ភ្នំពេញ)៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្ដល់សេវាកម្មធនាគារចល័ត ឈានមុខគេនៅប្រទេសកម្ពុជា បានប្រកាសអំពីកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយផ្សារទំនើបក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី (DFI Lucky) ដែលជាក្រុមហ៊ុន ដែលគ្រប់គ្រងផ្សារទំនើបឈានមុខគេ និងធំបំផុតមួយនៅកម្ពុជា ក្នុងការផ្តល់ជូនចំពោះអតិថិជនរបស់ផ្សារទំនើបឡាក់គី និងផ្សារទំនើប Guardian ក៏ដូចជាអ្នកផ្គត់ផ្គង់ ផលិតផលរបស់ខ្លួន នូវភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ ដោយពុំចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ (Cashless Payment)។

អតិថិជនរបស់ផ្សារទំនើបឡាក់គី ក៏ដូចជា ផ្សារទំនើប Guardian អាចធ្វើការទូទាត់ បានយ៉ាងឆាប់រហ័ស និងងាយស្រួលជាមួយសេវាកម្ម WingPay របស់វីង តាមរយៈទូរស័ព្ទដៃ ឬប្រើប្រាស់កាតគណនីវីង ឬកាត របស់ផ្សារទំនើបឡាក់គី។

អត្ថប្រយោជន៍សម្រាប់អតិថិជនផ្សារទំនើបឡាក់គី និងក៏ដូចជាផ្សារទំនើបឡាក់គី គឺសម្រួលផ្តល់នូវបទពិសោធន៍នថ្មី ពាក់ព័ន្ធនឹងដល់ដំណើការ នៃការទូទាត់នៅកន្លែងគិតប្រាក់ ដែលអតិថិជន នឹងមិនជួបប្រទះលុយ, ពុំមានការភាររំខានក្នុងការអាប់លុយ រង់ចាំលុយអាប់, កាត់បន្ថយហានិភ័យនានា និងចំណាយ ទាក់ទងនឹងជុំវិញការទូទាត់ដោយប្រើក្រដាស់ប្រាក់ និងផ្តល់ជម្រើសទូទាត់សមស្របបន្ថែមទៀត សម្រាប់តម្រូវការរបស់អតិថិជន ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលផងដែរ។

លើសពីនេះទៀត វីង អាចក៏ផ្ដល់ជូនផ្សារទំនើបឡាក់គី សម្រាប់នូវមធ្យោបាយក្នុងការទូទាត់សាច់ប្រាក់ភ្លាមៗ ដល់អ្នកផ្គត់ផ្គង់របស់ខ្លួន។ ការទូទាត់ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ផ្តល់អត្ថប្រយោជន៍ ទាំងផ្សារទំនើបឡាក់គី និងអ្នកផ្គត់ផ្គង់ផលិតផល សម្រាប់ផ្សារទំនើបឡាក់គីរបស់ខ្លួន ដោយសារតែវាជួយកាត់បន្ថយថ្លៃចំនាយនានាពាក់ព័ន្ធនឹងថ្លៃ នៃការគ្រប់គ្រងក្រដាស់ប្រាក់ ក៏ដូចជាហានិភ័យ នៃការបាត់បង់សាច់ប្រាក់ផ្សេងៗ សម្រាប់ការ ទូទាត់ដោយប្រើប្រាស់ក្រដាសប្រាក់។ ម្យ៉ាងវិញទៀត ការទូទាត់លើផលិតផលត្រូវបានបញ្ចូលភ្លាមៗ ទៅក្នុងគណនីវីង របស់អ្នកផ្គត់ផ្គង់ ដើម្បីឱ្យពួកគេអាចប្រើវាបានភ្លាមៗ សម្រាប់តម្រូវការអាជីវកម្មរបស់ពួកគេផងដែរ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានថ្លែងថា «ភាពជាដៃគូរវាង វីង និងផ្សារទំនើបក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រីកសេវាការទូទាត់ដោយពុំ ប្រើប្រាស់ក្រដាសប្រាក់ នៅទូទាំងប្រទេសកម្ពុជា និងធ្វើឲ្យមានភាពងាយស្រួល សម្រាប់អតិថិជន និងអាជីវកម្ម ក្នុងការគ្រប់គ្រងប្រតិបត្តិការទូទាត់របស់ពួកគេ សម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ជារៀងរាល់ថ្ងៃ ឬប្រតិបត្តិការទូទាត់ប្រាក់រវាងអាជីវកម្មនិងអាជីវកម្ម»

លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា គោលដៅមួយ ក្នុងចំណោមគោលដៅរបស់ វីង គឺដើម្បីបង្កើត និងកសាងប្រព័ន្ធអេកូទូទាត់ ដែលនៃការទូទាត់ដោយពុំប្រើប្រាស់ ក្រដាសប្រាក់នៅកម្ពុជា។ ការធ្វើបែបនេះ យើងជួយបង្កើតផលប្រយោជន៍ភ្លាមៗ សម្រាប់អ្នកប្រើប្រាស់ ដែលកំពុងកើនឡើងនូវការទាមទារ ស្វែងរកនូវជម្រើសនៃការទូទាត់ប្រាក់ដែលងាយស្រួល ដូចជាការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់ និងការទូទាត់តាមឌីជីថល ខណៈពេលជាមួយគ្នានេះ បានជំរុញសេដ្ឋកិច្ចឲ្យធំជាងមុន ព្រោះទឹកប្រាក់ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ចំពោះមុខជំនួញ និងគោលបំណងផ្ទាល់ខ្លួន។

លោក Stephane Pariente នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន DFI Luckyឌី អេហ្វ អាយ ឡាក់គី បានថ្លែងអំពីភាពជាដៃគូរបស់ខ្លួនជាមួយ វីង ថា បច្ចេកវិទ្យាទំនើប និងជឿទុកចិត្តរបស់ វីង និងភាពឈានមុខគេ ក្នុងការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់ និងឌីជីថល រឹតតែនាំផ្តល់ឲ្យគាត់មាននូវទំនុកចិត្តរឹតតែខ្លាំងចំពោះភាពជាដៃគូនេះ។

លោក Pariente បានលើកឡើងថា «ក្រុមហ៊ុន DFI Lucky មានយុទ្ធសាស្រ្តអាទិភាពមួយ គឺផ្តល់ជូននូវផលិតផលល្អឥតខ្ចោះ និងជានិច្ចកាលបំរើជូនអតិថិជន និងអ្នកផ្គត់ផ្គងមូលដ្ឋាន ដែលកើនឡើងយ៉ាងឆាប់រហ័ស ឲ្យបានល្អបំផុត។ ដៃគូ ដែលយើងធ្វើការជាមួយ ត្រូវតែមានការប្តេជ្ញាចិត្តដូចគ្នា ចំពោះគុណភាព សេវាកម្មអតិថិជន និងភាពច្នៃប្រឌិត។ វីង បានឈរជើងជាអ្នកនាំមុខគេយ៉ាងច្បាស់ ក្នុងការលើសេវាកម្មទូទាត់ ដោយពុំប្រើប្រាស់ក្រដាសប្រាក់ និងធ្វើជាដៃគូយូរអង្វែងសម្រាប់យើង»

លោកថា វីង ក៏បានធ្វើឲ្យមានភាពងាយស្រួលយ៉ាងខ្លាំង សម្រាប់ផ្សារទំនើបឡាក់គីក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី និងអ្នកលក់ផ្គត់ផ្គង់ផលិតរបស់យើង ក្នុងការធ្វើការរួមគ្នា ព្រោះយើងនឹងទូទាត់វិក័យប័ត្រ វិក្កយបត្រដោយ ពុំប្រើប្រាស់ក្រដាសប្រាក់ ដែលវាបានជួយកាត់បន្ថយពេលវេលា និងថ្លៃចំនាយផ្សេងៗចំណាយ នៃកាលើការទូទាត់វិក័យប័ត្រក្កយបត្រ និងការប្រមូលប្រាក់ ហើយអ្នកផ្គត់ផ្គង់ទទួលបានការទូទាត់វិក័យប័ត្រ លើផលិតផល ដែលពួកគេផ្តត់ផ្គង់មកយើងរបស់ពួកគេដោយផ្ទាល់ ទៅក្នុងគណនីវីងរបស់ពួកគេ។

ដើម្បីចូលរួមអបអរសាទរ ចំពោះភាពជាដៃគូនេះ អ្នកប្រើប្រាស់គណនីវីង នឹងទទួលបានការបញ្ចុះតម្លៃ ៥% នៅពេលដែលពួកគេទិញទំនិញ នៅផ្សារទំនើបឡាក់គី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។ លើសពីនេះទៀត អតិថិជន៣០០នាក់ដំបូង ដែលបង់ប្រាក់តាម វីង នៅផ្សារទំនើបឡាក់គី និងផ្សារទំនើប Guardian សាខា TK នៅថ្ងៃទី១៥ ខែមីនា នឹងទទួលបានប្រាក់ត្រលប់មកវិញ ចំនួន១០ដុល្លារផងដែរ៕