(ព្រះសីហនុ)​៖ អភិបាលរងខេត្តព្រះសីហនុចំនួនពីររូប គឺលោក លៀម សុដា និងលោក ម៉ាង ស៊ីណេត ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះហើយ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា លោក លៀម សុដា ជាអតីត​អភិបាលរង​ខេត្តឧត្តរ​មាន​ជ័យ, ​លោក ម៉ាង ស៊ីណេត ជាអតីតប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ត្រូវបាន​តែង​តាំងជំនួស​តំណែង​អតីត​អភិបាលរងខេត្តព្រះសីហនុ គឺលោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុនវណ្ណៈ ដែល​ត្រូវ​រាជរដ្ឋា​ភិបាល បានបញ្ចប់មុខ​តំណែងកាលពីថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ថ្មីៗ​នេះ។

ការបញ្ចប់តំណែងអភិបាលរងខេត្តព្រះសីហនុទាំងពីររូបនេះ បន្ទាប់ពីបានរកឃើញជាប់ព័ន្ធក្តីក្តាំក្នុងជម្លោះដីធ្លីនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕