(មណ្ឌលគីរី)៖ សូមចូលរួមអបអរសាទរ និងសម្រាប់ប្រជាពលរដ្ឋ តែងតែនិយមពិសារកាហ្វេរស់ជាតិឈ្ងុយឆ្ងាញ់ ក្រោយពីកាហ្វេ អឹមខេ «MK» មណ្ឌលគិរី របស់ខ្មែរ បានទទួលពានរង្វាន់ត្រួតពិនិត្យ កម្រិតស្តង់ដារអន្តរជាតិ ពីប្រទេសចំនួន៣ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា។

សូមបញ្ជាក់ថា កាហ្វេ អឹមខេ មណ្ឌលគិរី មានលក់នៅតាមសាខាទូទាំង២៥ ខេត្ត-រាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងធំនៅទល់មុខផ្សារសែនមនោរម្យ ក្នុងភូមិកណ្ដាល សង្កាត់ស្ពានកណ្ដាល ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុនកាហ្វេ អឹមខេ (MK) ដែលមានលោក យន់ ធន អាយុ៦០ឆ្នាំ និងលោកស្រី អ៊ន់ ចន្ធី អាយុ៤៨ឆ្នាំ ជាម្ចាស់ទទួលបានការត្រួតពិនិត្យវាយតម្លៃសុខភាព និងគុណភាពតាមបែបបទស្តង់ដារ អន្តរជាតិពីអ្នកជំនាញ និងការគាំទ្រយ៉ាងខ្លាំង ពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហ៍កម្ម និងសិប្បកម្មកម្ពុជា ពិសេសទទួលបានសិទ្ធិផ្ដាច់មុខ ក្នុងការនាំចេញ-ចូលកាហ្វេលក់ទាំងក្នុង និងក្រៅប្រទេស នាឆ្នាំ២០១៨ ដោយ «EBA» សហរដ្ឋអាមេរិក រហូតទទួលបានពានរង្វាន់លើកទឹកចិត្ត ពីបណ្ដាប្រទេសធំៗចំនួន៣ លើពិភពលោក ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។

លោក យន់ ធន ម្ចាស់ក្រុមហ៊ុន កាហ្វេ អឹមខេ (MK) មណ្ឌលគិរី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានធ្វើដំណើរចេញពីកម្ពុជាទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង «PARIS-FRANCE» ដើម្បីទទួលពានរង្វាន់ «ត្បូងពេជ្រ» គ្រប់គ្រងគុណភាពពិភពលោកឆ្នាំ២០១៩ នៃកាហ្វេ អឹមខេ «MK» ជាលើកទី៣ ដែលមានអ្នកចូលរួមរហូតដល់ទៅជាង១៨០ប្រទេស លើពិភពលោក។

ក្នុងវិស័យមួយនេះ ក្រោមការតាមដានត្រួតពិនិត្យវាយតម្លៃកម្រិត «កាហ្វេ» ទាំងរស់ជាតិ សុខភាព និងគុណភាព តាមបែបបទស្តង់ដារអន្តរជាតិពីអ្នកជំនាញ ក្រោយពីលោក-លោកស្រី និងក្រុមគ្រួសារទទួលបានពានរង្វាន់ «ម្កុដមាស» លើកទី១-កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងឡុង ប្រទេសអង់គ្លេស «LONDON-ENGliSH» និងពាន «សហវឌ្ឍន៌» លើកទី២-កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅ «GENEVA-SWiTZERlAND» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕