(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៣១២គ្រឿង រកឃើញល្មើសច្បាប់៦២០គ្រឿង (ម៉ូតូ៨៤%) អប់រំ១៨៣គ្រឿង និងផាកពិន័យ៤៣៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៦ ខែមីនានេះ ត្រួតពិនិត្យរួម បានចំនួន១,៦៧៣គ្រឿង, អប់រំ១២១គ្រឿង និងផាកពិន័យ៣៥៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៣,២២៨គ្រឿង រកឃើញយានយន្តល្មើស១០,៦២៣គ្រឿង (ម៉ូតូ៧៦%) ក្នុងនោះអប់រំ៣,៦៣៣គ្រឿង និងផាកពិន័យ៦,៩៩០គ្រឿង៕