
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ក្រសួងធនធានទឹក៖ រាជធានី-ខេត្តមួយចំនួនរបស់កម្ពុជា នឹងភ្លៀងកក់ខែលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា ខណៈកំដៅអាចកើនដល់៣៥អង្សាសេ ! (Video Inside)
16-03-2019 15:49
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពកក់ខែនៅប្រទេសកម្ពុជា។
ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩នេះ រាជធានី-ខេត្តនឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់
កន្ត្រាក់ ខណៈសីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់៣២ ដល់ ៣៥អង្សាសេ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាយថាហេតុ នៅពេលមេឃរកកលភ្លៀង៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖