(ត្បូងឃ្មុំ)៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩​៖៣0នាទី នៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ មានករណីផ្ទុះគ្រាប់១២៥មីលីម៉ែត្រ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗតែម្តង។

សេចក្តីរាយការណ៍ បានឲ្យដឹងបន្តថា ជនរងគ្រោះមានឈ្មោះ ភាព ផល អាយុ៥៩ឆ្នាំ ជាជាងធ្វើកាំបិទ ពូថៅ និងជាកម្មករក្រុមហ៊ុនចំការកៅស៊ូជុប។ មុនពេលកើតហេតុ ជនរងគ្រោះបានដុតដែកដំធ្វើកាំបិត លើគ្រាប់១២៥មីលីម៉ែត្រ ដែលគាត់តែងតែធ្វើជាប្រចាំ ស្រាប់តែព្រឹកមិញនេះមានការផ្ទុះគ្រាប់កំណល់នេះតែម្តង បណ្តាលឲ្យគាត់ស្លាប់ភ្លាមៗ៕