(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បាននឹងកំពុងដើរទស្សនាប្រាសាទបុរាណរបស់ខ្មែរ នៅលើទឹកដីខេត្តសៀមរាប។

សូមបញ្ជាក់ថា បន្ទាប់ពីទស្សនាប្រសាទនានា នៅលើទឹកដីអង្គរហើយ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងអញ្ជើញត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីចាកចេញពីប្រទេសកម្ពុជា បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។

លោក និងភរិយា បានអញ្ជើញដល់ខេត្តសៀមរាបនៅវេលាម៉ោងប្រមាណជាង១០ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។