(ត្បូងឃ្មុំ)៖ អតិថិជនស្រាបៀរកម្ពុជាមា្នក់ទៀតហើយ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទទួលបានមហាសំណាងឈ្នះរង្វាន់ធំ ១០,០០០ដុល្លារ ពីក្រវ៉ិលកំប៉ុងស្រាបៀរកម្ពុជា កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

លោក ស្រុង ម៉ាទី ដែលជាអ្នកឈ្នះរង្វាន់ធំលើកនេះ បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងជាមួយរង្វាន់នេះទាំងទឹកភ្នែក និងស្នាមញញឹមប្រកបដោយភាពរីករាយឥតឧប្បមា ពេលទទួលរង្វាន់ពីអ្នកតំណាងស្រាបៀរកម្ពុជា។ លោកបានប្រាប់ថា លោកនឹងយកប្រាក់រង្វាន់មហាសំណាង ១០,០០០ដុល្លារនេះ មកជួយសម្រាលដល់ការចំណាយផ្សេងៗ ក្នុងគ្រួសាររបស់លោក និងថែទាំសុខភាពប្រពន្ធរបស់លោក ដែលទើបតែប្រសូតបានកូនប្រុស ដែលទើបមានអាយុបាន ៣ខែ។​

លោក ស្រុង ម៉ាទី ក៏នឹងប្រើប្រាស់ថវិកានេះដើម្បីដោះស្រាយលើបំណុល ដែលជំពាក់ធនាគារខ្លះ និងពង្រីកមុខរបរពេលបច្ចុប្បន្នខ្លះផងដែរ។

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារស្រាបៀរកម្ពុជា បានចូលរួមអបអរសាទរដល់លោក ស្រុង ម៉ាទី ដែលជាអ្នកឈ្នះរង្វាន់ធំ ១០,០០០ដុល្លារ ទី១៣ ក្នុងឆ្នាំ២០១៩នេះ ហើយលោកស្រីសង្ឃឹមថា ទឹកប្រាក់ដែលលោកឈ្នះនឹងបានជួយសម្រួលដល់ជីវភាពរបស់លោកមួយផ្នែកដែរ។

លោកស្រីក៏បានរំលឹកដល់អ្នកឈ្នះរង្វាន់ពីក្រវ៉ិលកំប៉ុងស្រាបៀរកម្ពជាទាំងអស់ ឲ្យទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ 067 902 902 ដើម្បីបើករង្វាន់ផ្ទាល់ហើយលឿន ក្នុងរយៈពេលខ្លីបំផុត។

ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផលដែលមានគុណភាពខ្ពស់តាមបទដ្ឋានអន្តរជាតិ ដែលតែងតែទទួលបានមេដាយគុណភាពពីអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានផលិតដោយប្រើប្រាស់គ្រឿងផ្សំ ដែលមានគុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៉ីនទំនើបចុងក្រោយគេ។

ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់ផលិតផល ក៏ដូចជាសេវាកម្មដ៏ល្អសម្រាប់អតិថិជន ជាពិសេសការផ្តល់រង្វាន់ធំៗជាច្រើនពិត ដើម្បីធ្វើឲ្យបទពិសោធន៍នៃការពិសាផលិតផលស្រាបៀរកម្ពុជា ក៏ដូចជាភេសជ្ចៈដទៃទៀតរបស់ក្រុមហ៊ុន ប្រកបដោយភាពរីករាយ និងរំភើបគ្រប់ពេលវេលា៕