(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបើកដំណើរការ ជាផ្លូវការនូវគម្រោង «បង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាលា និងវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា»។

ពីធីចុះហត្តលេខាបានធ្វើឡើងនៅក្រសួងអប់រំ យុវជន និងកីឡារវាង លោកស្រី ប៊ែក ស៊ុកហ៊ី (Baek Sook Hee) អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និង លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការចាប់ផ្តើមដំណើរការគម្រោងនេះ ធ្វើឡើងកំលុងពេលទស្សនកិច្ចរបស់លោកស្រីមកកាន់ប្រទេសកម្ពុជាស្របនឹងដំណើរទេស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ជែអ៉ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមីនា ឆ្នាំ២០១៩។

គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីបង្កើតការចាប់ផ្តើមប្រព័ន្ធអេកូ និងបណ្តាញទីផ្សារនៅកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធមួយដើម្បីជំរុញការបង្កើតក្រុមហ៊ុនថ្មីៗ នៅតាមបណ្តាសាកលវិទ្យាល័យនានាដែលឈានមុខគេនៅកម្ពុជា។

ទីភ្នាក់ងារ KOIKA នឹងសាងសង់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា-កូរ៉េ(CKIC) និង គាំទ្រការកសាងសមត្ថភាពសម្រាប់ប្រតិបត្តិការមជ្ឈមណ្ឌល ពង្រឹងការប្រកួតប្រជែងចាប់ផ្តើមធុរកិច្ចថ្មី និង ផ្សព្វផ្សាយការគាំទ្រកម្មវិធីការចាប់ផ្តើមធុរកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ជាមួយថវិការសរុបប្រមាណជា ៧លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣។

ក្នុងពិធីចុះហត្តលេខា លោកស្រី ប៊ែក ស៊ុកហ៊ី បានលើកឡើងថា កម្ពុជាបានបន្តរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ ហើយកំពុងតែបន្តគោលនយោបាយ ដើម្បីធ្វើឲ្យមានភាពសម្បូបែបរចនាសម្ព័ន្ធកំលាំងពលកម្មការងារឧស្សហកម្ម។ លោកស្រីបានបញ្ជាក់ថា គម្រោងនេះនឹងចូលរួមចំណែកក្នុងការផ្សារភ្ជាប់គម្លាតរវាងសមត្ថភាពសិក្សានិងតម្រូវការទីផ្សារដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ម្យ៉ាងទៀតភាពសំខាន់ចម្បងរបស់គម្រោងនេះ វានឹងបង្កើតជាការងារដែលមានគុណភាពខ្ពស់ជាច្រើន នឹងជំរុញឲ្យមានអ្នកប្រកបមុខរបរលក្ខណៈជាវិជ្ជាជីវៈលើផ្នែកឧស្សាហកម្មកាន់តែច្រើន ខណៈដែលទីភ្នាក់ងារកយការមានគម្រោងដាក់មូលដ្ឋានគ្រឹះ សម្រាប់ពង្រីកឧស្សាហកម្មក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីពង្រឹងការប្រកួតប្រជែងថ្នាក់ជាតិ ពីចក្ខុវិស័យរយៈពេលវែង។

លើសពីនេះទៀត គម្រោងនេះនឹងបង្កើតការងារ ដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ខណៈ KOICA គម្រោងនេះក៏នឹងរួមចំណែកក្នុងការផ្សារភ្ជាប់គម្លាតរវាងសមត្ថភាពសិក្សា និងតម្រូវការទីផ្សារដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា៕