(ភ្នំពេញ)៖ Sky Bar លំដាប់ផ្កាយ «COLLIN'S» ប្រភពនៃរសជាតិអាហារបែប អឺរ៉ុប ពីសិង្ហបុរី ដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញនៅតាមបណ្ដាប្រទេសលើពិភពលោក បានសម្ពោធជាផ្លូវការហើយនៅកម្ពុជា ដែលស្ថិតនៅជាន់ទី១៣ នៃអគារ The Bridge ដ៏ប្រណិត ។

Sky Bar លំដាប់ផ្កាយ COLLIN'S បានបើកស្វាគមន៍ទទួលទានអាហារពេលល្ងាច នៅជាន់ខាងលើអាកាសដ៏សែនស្រស់ស្រាយ កាន់តែពិសេស ជាមួយ Gastro Bar ក៏មាននៅThe Bridge SOHO ជាន់ទី១៣នេះផងដែរ ។

Sky Bar ដ៏ថ្មីមួយនេះ មានលក្ខណៈពិសេសជាច្រើន ព្រមទាំងមានទេសភាពយ៉ាងស្រស់ស្អាត នៅពេលដែលយើងគយគន់ នៃទីក្រុងពីខាងលើស្របពេលដែលព្រះអាទិត្យ រៀបអស្តង្គត ដ៏លន្លង់លន្លោ ជាមួយនឹងភ្លេងពិរោះ រណ្ដំ នោះអ្នកនឹងប្រាកដជា ទទួលបានអារម្មណ៍រីករាយយ៉ាងប្លែកអស្ចារ្យ។ ពិសេសជាមួយនឹងការពិសាអាហារ ដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ ប្រកបដោយសុខភាព ចម្អិនដោយចុងភៅឆ្នើមពីក្រៅប្រទេស។

ទន្ទឹមនឹងនោះ មានវត្ដមាន Chet Collin ដែលជាស្ថាបនិក និង CEO នៃ COLLIN’S នឹងនាំមកនូវប្រភពនៃរសជាតិ ជូនអតិថិជននៅកម្ពុជាយ៉ាងប្រណិតគ្រប់រសជាតិ បែបស្ដង់ដារតែម្ដង ។

COLLN'S Cambodia ស្ថិតនៅទីតាំងនៅអគារខ្ពស់ដំបូងគេបំផុត នៅចំកណ្ដាលទីក្រុង ភ្នំពេញ The Bridge ជាមួយទីធ្លាដ៏ធំទូលាយ ដែលមានទំហំប្រមាណ៦០០ម៉ែត្រការ៉េ ដែលអាចផ្ទុកចំនួនមនុស្ស បានរហូតដល់ទៅ ៣១០នាក់ ព្រមទាំងមានអ្នករៀងចំកម្មវិធីផ្សេងផងដែរ ។

កាន់តែអស្ចារ្យនោះ គឺអតិថិជនក៏មានបន្ទប់ជាលក្ខណៈ VIP ដាច់ដោយឡែកដែលមានភាពងាយស្រួល ក្នុងការរៀបចំកម្មវិធីផ្សេងៗ ដែលអាចផ្ទុកមនុស្សយ៉ាងតិច១២នាក់។ អតិថិជនទាំងអស់ ពិតជាមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ដែលបាននាំយកមកនូវ Brand ដ៏អស្ចារ្យមួយនេះ មកកាន់កម្ពុជា ។

សូមជម្រាបថា COLLIN’S មានជំនាញក្នុងការចម្អិនម្ហូបដ៏ទាន់សម័យបែបអឺរ៉ុប ព្រមទាំងមានទេសកោសល្យក្នុងការច្នៃ និងរចនាមុខម្ហូបជាច្រើន តំរូវទៅតាមការចំណង់ចំណូលចិត្ដអតិថិជន ពិសេសប្រភេទសាច់ដែលល្អៗ ដូចជាសាច់សម្រាប់ធ្វើ Steak ឆ្អឹងជំនីជ្រូក សាច់ចៀម គ្រឿងសមុទ្រស្រស់ៗ និងអាហារជាមុខទៀត ៕