(សៀមរាប)៖ លោក Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន និងប្រធានក្រុមហ៊ុន Alibaba នៅព្រឹកថ្ងៃទី១២​ ខែមីនា ឆ្នាំ២០១៩នេះ បានចូលទស្សនាប្រាសាទចំនួន៣ក្នុងខេត្តសៀមរាប ដែលក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម។

មន្ដ្រីនគរបាលខេត្តសៀមរាបបានប្រាប់អង្គភាព ​Fresh News ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការទស្សនាប្រាសាទទាំង៣ខាងលើនេះរួចរាល់ លោក Jack Ma ក៏បានធ្វើដំណើរត្រឡប់ទៅកាន់សណ្ឋាគារ ដែលជាទីកន្លែងរបស់លោកស្នាក់អាស្រ័យវិញផងដែរ។

សូមជម្រាបថា លោក Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន និងប្រធានក្រុមហ៊ុន Alibaba បានមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៩។​

មន្រ្តីដដែលរូបនោះបានបញ្ជាក់ថា លោក Jack Ma មកទស្សនកិច្ចនៅខេត្តសៀមរាប តាមរយៈក្រុមហ៊ុនឯកជនមួយ។ លោកនឹងធ្វើដំណើរកំសាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕​