(ភ្នំពេញ)៖ នារសៀលទី៧ ខែមីនា ឆ្នាំ២០១៩ នៅធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកម្មវិធីអបអរសាទរ ខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ក្រោមអធិបតីភាព លោក កៅ ថាច អគ្គនាយក និងលោកស្រី។

ពិធីនោះក៏មានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាពគ្រប់ផ្នែក រួមនឹងនិយោជិត នៃធនាគារទាំងអស់ និងនិយោជិតជានារីសរុបចំនួន៣០នាក់។

ឆ្លៀតក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា លោកអគ្គនាយក ព្រមទាំងលោកស្រី បានផ្តល់ជូននូវថវិកាមួយចំនួន ជូនដល់និយោជិតជាស្ត្រី ដើម្បីជាកំលាំងចិត្តក្នុងការខិតខំព្យាយាមបំពេញការងារ និងបានសម្រេចស្នាដៃជូនស្ថាប័ននាពេលកន្លងមក៕