(ភ្នំពេញ)៖ ដើម្បីអបអរទិវាសិទ្ធិនារទីអន្តរជាតិនៅថ្ងៃទី៨ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ វៀតជេត (Vietjet) ផ្តល់ជូនសំបុត្រធ្វើដំណើរដែលមានការសន្សំសំចៃបំផុត ជាមួយនឹងតម្លៃចាប់ពីសូន្យដុល្លារឡើងទៅ អំឡុងពេលថ្ងៃមាសចំនួន៣ថ្ងៃ គឺថ្ងៃទី៦ ទី៧ និងទី៨ ខែមីនា ឆ្នាំ២០១៩ នៅលើគេហទំព័រ www.vietjetair.com

សំបុត្រធ្វើដំណើរក្នុងប្រូមូសិននេះ នឹងត្រូវផ្តល់ជូនការហោះហើរ ក្នុងអំឡុងម៉ោងមាស ពោលគឺចាប់ម៉ោង១២៖០០ ដល់ម៉ោង១៤៖០០ (GMT+7) សម្រាប់រាល់ផ្លូវហោះហើរក្នុងតំបន់របស់វៀតណាម ថៃ និងផ្លូវហោះហើរអន្តរជាតិពីប្រទេសវៀតណាម ទៅនិងមក ទីក្រុងសេអ៊ូល/ប៊ូសាន/Daegu (កូរ៉េខាងត្បូង) ទីក្រុង Kaohsiung/តៃប៉ិ/Taichung/តៃណាន (តៃវ៉ាន់) សិង្ហបុរី បាងកក/ភូកេត/ឈាងមៃ (ប្រទេសថៃ) គូឡាឡាំពួ (ម៉ាឡេស៊ី) យ៉ាងហ្គោន (មីយ៉ាន់ម៉ា) និងសៀមរាប (កម្ពុជា)។
ការផ្តល់ជូននេះ នឹងមានលក្ខណៈពិសេស សម្រាប់ផ្លូវហោះហើរទីក្រុងហាណូ/ទីក្រុងហូជីមិញ ទៅនិងមក ទីក្រុងអូសាកា (ជប៉ុន) ទីក្រុងហាណូយ ទៅនិងមក ទីក្រុងតូក្យូ (Narita-Japan) និងទីក្រុងហូជីមិញ/ទីក្រុង Phu Quoc ទៅនិងមក ទីក្រុងហុកុង (ចិន) ខណៈដែលសបុត្រហោះហើរ ដែលប្រូមូសិននេះ អាចរកជាវបានគ្រប់ពេល ក្នុងអំឡុងពេលថ្ងៃមាស ដែលមានរយៈពេល៣ថ្ងៃ។ អំឡុងពេលនៃការធ្វើដំណើរគឺចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

សំបុត្រស្ថិតក្នុងប្រូមូសិននេះ អាចរកជាវបាននៅលើគេហទំព័រ www.vietjetair.com  ខណៈដែលលោកអ្នកក៏អាចរកជាវបានដោយការប្រើប្រាស់ទូរស័ព្ទ Smartphone តាមរយៈគេហទំព័រ https://m.vietjetair.comwww.facebook.com/vietjetvietnam  (ដោយគ្រាន់តែចុចទៅលើប្រអប់មានពាក្យថា Booking)។
លោកអ្នកអាចទូទាត់ប្រាក់បានយ៉ាងងាយស្រួល តាមរយៈការកាតឥណ្ឌទាន និងឥណពន្ធអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union ឬក៏ជាមួយនឹងកាតអេធីអឹមណាមួយ ដែលត្រូវបានផ្តល់ឲ្យដោយធនាគារទាំង៣៤របស់វៀតណាម និងចុះបញ្ជីជាមួយនឹងធនាគារអិនធឺណិត។

ជាមួយនឹងការមានផ្លូវហោះហើរក្នុងតំបន់ចំនួន៣៩កន្លែង និងអន្តរជាតិចំនួន៦៦កន្លែង ក្រុមហ៊ុនអាកាសចរណ៍ វៀតជេត ប្រតិបត្តិការហោះហើរប្រកបដោយសុវត្ថិភាព ជាមួយនឹងអត្រាដែលអាជឿជាក់បានលើផ្នែកបច្ចេកទេសដល់ទៅ៩៩.៦៤ភាគរយ ដែលជាអត្រាដ៏ខ្ពស់បំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងនាមជាសមាជិកពេញសិទ្ធិ របស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ក្រុមហ៊ុន វៀតជេត បានទទួលវិញ្ញាបនបត្រសវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពីសមាគមដដែលនេះ និងទទួលបានចំណាត់ផ្កាយ៧ ដែលជាអត្រាដ៏ខ្ពស់បំផុតរបស់ពិភពលោកសម្រាប់ប្រព័ន្ធសុវត្ថិភាព ពីអង្គភាព AirlineRatings។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរប្រចាំថ្ងៃច្រើនជាង៤០០លើក ដោយដឹកអ្នកដំណើរច្រើនជាង៦៥លាននាក់ មកទល់ពេលនេះ ជាមួយនឹងផ្លូវហោះហើរចំនួន១០៦ ដែលគ្របដណ្តប់ក្នុងគោលដៅជាច្រើនទូទាំងវៀតណាម និងគោលដៅអន្តរជាតិនានា ដូចជាជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ប្រទេសចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា។

ទំនាក់ទំនងផ្នែកព័ត៌មានលម្អិត៖ ក្រុមហ៊ុន QEDក្រុមហ៊ុន Vietjet លោក ញ៉េបម៉ី ឫទ្ធិរាជ (ហៅរាជ) អ៊ីម៉ែល៖ [email protected], លេខទូរស័ព្ទ៖ +855 61 252 592 ៕