(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចូលរួមអបអរសាទរចំពោះកីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា និងកីឡាការិនី ស៊ន សៀវម៉ី ដែលខិតខំប្រឹងប្រែងរហូតឈ្នះមេដាយមាស ១គ្រឿងនៅរសៀលថ្ងៃទី២៩ សីហាដូចគ្នានៃព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។

សម្តេចតេជោបានសរសេរនៅលើ Facebook ថា «ខ្ញុំសូមអបអរសាទរដល់កីឡាករប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។

រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។

នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករកីឡាការិនីក្នុងផ្នែកវិញ្ញាសា ដទៃទៀតទទួលបានជោគជ័យដូចគ្នានៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី៕