(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងប្រកាសពីការសងប្រាក់​ ដែលគិតតម្លៃលើស នៃការប្រើប្រាស់ទឹក ជូនប្រជាពលរដ្ឋវិញនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការទូទាត់សងជាសាច់ប្រាក់ លម្អៀងលើស ជូនអតិថិជនវិញ ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ តាមបញ្ជបេឡាទាំងអស់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ រៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង៨ រហូតដល់ម៉ោង១៦ (ដោយមិនមានការសម្រាកពេលថ្ងៃត្រង់ឡើយ) ដោយគ្រាន់តែយកមកជាមួយនូវ ទី១៖វិក្កិយបត្របង់ប្រាក់ថ្លៃទឹកថ្មី (ក្រោយពីការកែសម្រួល តាមការគណនាចាស់) និងទី២៖សក្ខីបត្រដែលនឹងចែកជូនដោយភ្នាក់ងាររបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងពេលឆា​ប់ៗនេះ»

សូមអានព័ត៌មានលម្អិត នៅក្នុងខាងសេចក្ដីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខាងក្រោមនេះ៖