(ម៉ាឡេស៊ី)៖ សូមចូលរួមអបអរសាទរ! ពេលនេះកីឡាករគុនខ្មែរ ឃឹម ឌីម៉ា ធ្វើបានសម្រេចហើយ ដោយផ្ដួលកីឡាករហ្វីលីពីន ឲ្យសន្លប់ត្រឹមទឹកទី២ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Games លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

មុននឹង ឃឹម ឌីម៉ា ដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ក៏មានកីឡាករគុនខ្មែរ ២រូប បានរបូតកៅអីវគ្គផ្ដាច់ព្រ័ត្រដែរ បន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី តែចាញ់ទាំងសោកស្ដាយបំផុត ពិសេសគឺកីឡាករ ឡៅ ចិត្រ្ដា ដែលអ្នកគាំទ្រមើលទៅសឹងតែឈ្នះ ១០០% បែរជាចៅក្រមកាត់សេចក្ដីឲ្យចាញ់ទៅវិញ។

គួរបញ្ជាក់ថា ពេលនេះកម្ពុជា នៅមានកីឡាករគុនខ្មែរម្នាក់ទៀត ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវបន្ដជួបកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី គឺកីឡាករ ម៉ឺន សុភា នៅក្នុងមហាព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ាន ២ឆ្នាំងម្ដងនេះ៕