(ភ្នំពេញ)៖ អ៊ិនធឺណិត ហូម ជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតថ្មីមួយ មានល្បឿនលឿន មានគុណភាពខ្ពស់ និងមានតម្លៃថោកសមរម្យ សម្រាប់ប្រើប្រាស់នៅតាមផ្ទះ តូច ធំ បុរី និងតាមបន្ទប់អគារ ស្នាក់នៅផ្សេងៗ។

អ៊ិនធឺណិត ហូម ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់ជូនអតិថិជនជាតិ និងអន្តរជាតិដែលកំពុងស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នូវកំរិតសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ ល្បឿនទ្វេដង សំរាប់ការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យ ដូចជា ទូរទស្សន៍ប្រើអ៊ិនធឺណិត / SMART TV , យូធ្យូប/ YOUTUBE , ហ្វេសប៊ុក /FACEBOOK, ហ្គេម/ GAME … និងការប្រើប្រាស់ APP នៅលើទូរសព្ទ័ដៃបាន យ៉ាងលឿនរហស័ទាន់ចិត្តទៀតផង។

លើសពីនេះ អ៊ិនធឺណិត ហូម បាននាំមកជូនអតិថិជននូវបច្ចេកវិទ្យាចុងក្រោយ គឺការ តភ្ជាប់បណ្ដាញដោយប្រើប្រាស់ខ្សែហ្វាយបឺអុបទិក (FIBER OPTIC) ក្រោមដី ១០០% ដែលធានាបាននូវគុណភាពសេវាល្អ មិនរអាក់រអួល។

ពិសេសជាងនេះទៅទៀត ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៧ តទៅ អ៊ិនធឺណិត ហូម នឹងផ្ដល់ជូនចំនួន ១០០អតិថិជនដំបូង ដែលបានចុះឈ្មោះជាវអ៊ិនធឺណិត ពីក្រុមហ៊ុន នូវការផ្ដល់ជូនដោយឥតគិតថ្លៃ នូវឧបករណ៍ modem, router និងការតំឡើង ព្រមជាមួយនឹងសេវាប្រឹក្សាបច្ចេកទេសទៀតផង៕