(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខងារ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក បោន បិន ​ត្រូវបានតែងតាំងមុខងារជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ចំណែកឯលោក​ឧត្តមសេនីយ៍ត្រី ឱ បូរិន ​ត្រូវបានរាជរដ្ឋាភិបាលតែងតាំងមុខងារជា​ នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ៕