(ភ្នំពេញ)៖ សព្វថ្ងៃបើនិយាយពីសង្រ្គាមឆាបឆេះនៅកម្ពុជា ដែលបានបង្កនឹងលូកដៃពីសហរដ្ឋអាមេរិកពីក្នុងអំទ្បុងទសវត្សរ៍ឆ្នាំ១៩៧០មកនោះ ឥទ្បូវសង្រ្គាមទំាងនេះបានចប់មែន ប៉ុន្ដែឥទ្ធិពលសង្រ្គាម គឺមិនទាន់ចប់នោះទេ។ តើកត្ដាអ្វីបានជាឥទ្ធិពលសង្រ្គាមទំាងនេះមិនទាន់ចប់?

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា ចំពោះមូលហេតុឥទ្ធិពលសង្រ្គាមមិនទាន់ចប់នេះ គឺស្ថិតត្រង់ថា សព្វថ្ងៃក្នុងគោលនយោបាយ របស់គណបក្សអាមេរិកំាងធំៗពីរ (NDI) នឹង (IRI) ដែលជ្រកក្រោមរូបភាពអង្គការ នឹងអង្គការផ្សេងៗមួយចំនួនទៀត គឺនៅបន្ដលូកដៃក្នុងដែនអធិបតេយ្យ និងកិច្ចការផ្ទៃក្នុងនយោបាយកម្ពុជា។

ជាក់ស្ដែងសព្វថ្ងៃនៅកម្ពុជា តាមរយៈអង្គការផ្សេងៗទំាងនេះ យើងតែងឃើញនូវការបង្កើត «នយោបាយលាបពណ៌» ផ្សេងៗមកលើរដ្ឋាភិបាលដើម្បីគាំទ្របក្ស ប្រឆំាងនៅកម្ពុជា។ បើក្នុងទ្រឹស្ដីនយោបាយគេហៅថា «នយោបាយបែកបាក់» គឺប្រើដើម្បីពន្លឿនមហិច្ឆិតាកាន់អំណាចហើយដែលករណីនេះ ក៏មិនខុសពីនយោបាយអាមេរិក កាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៧០នោះដែរ។

លោក រត្ន័ សណ្ដាប់ បន្ដថា ក្នុងន័យនេះចំពោះឧបករណ៍សម្រាប់បំរើឲ្យមហិច្ឆិតានយោបាយទំាងនេះ គឺប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននេះឯង ដូចជាករណីនៅឆ្នាំ១៩៦៣ ស្ថិតក្រោមព្រះរាជកិច្ចដឹកនំា ដោយព្រះករុណាសម្ដេចឪ (ព្រះបរមរតនកោដ្ឋ) នៃយើងក្នុងកាលៈទេសៈនោះមានក្រុមខ្មែរសេរីមួយក្រុម ដែលមាននិន្នាការគំាទ្រ អាមេរិកកំាងដើម្បីប្រឆំាងនឹងសម្ដេចឪ គឺ សឹង ង៉ុកថាញ់, សម សារី ក៏បានបង្កើតវិទ្យុឈ្មោះថា «ខ្មែរសេរី» ដែលមានមូលដ្ឋាននៅវៀតណាមខាងត្បូង ហើយកាលនោះ គឺវៀតណាមខាងត្បូងនេះ ស្ថិតក្រោមការគ្រប់គ្រងអាមេរិកំាងនេះឯង។

ស្ថិតក្នុងការកកូរកកាយ និងលូកដៃរបស់អាមេរិកំាងទំាងនេះ ទើបឈានដល់ព្រឹត្ដិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០នេះទ្បើង។ ដោយហេតុនេះ បានជាថ្មីៗនេះ សូម្បីនៅក្នុងសំនួរដេញដោលគ្នា ចំពោះការប្រកួតប្រជែងដំណែងបេក្ខជនប្រធានាធិបតី ក្នុងគណបក្សប្រជាធិបតេយ្យរវាងលោកស្រី ហ៊ីទ្បារី គ្លីនតុន (Hillary Clinton) និងលោក បេនី សេនឌ័រ (Bernie Senders) ក៏បានរំឭកដល់រឿងរ៉ាវនៃព្រឹត្ដិការណ៍ទំាងនេះផងដែរ ហើយដែលយើងទំាងអស់គ្នាក៏បានដឹង បានឮ នៅទូទំាងពិភពលោកអំពីការថ្លែង និងបញ្ជាក់យ៉ាងច្បាស់របស់លោក បេនី សេនឌ័រ (Bernie Senders) ថា «លោកគឺពិតជាមានមោទនភាពណាស់ ដែលលោក មិនមែនជាមិត្ដរបស់លោក ហេនរី គីសស៊ីនគ័រ (Henry Kissinger) ព្រោះលោក គីសស៊ីនគ័រ (Kissinger) នឹងហើយជាអ្នកនំាឲ្យមានរដ្ឋប្រហារ នឹងរបបវាលពិឃាដនៅកម្ពុជា»។

ស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់នូវព្រឹត្ដិការណ៍ទំាងនេះបន្ដិចក្រាយមក ក៏បានញំាងឲ្យអ្នកនយោបាយខ្មែរ ដែលធ្លាប់ងប់ងល់នឹង អាមេរិកំាងខ្លះក៏បានដឹងខ្លួនខុសផងដែរ ពិសេសគឺទ្រង់ ស៊ីសុវត្ថិ សិរិមតៈ (ឪពុកមាទ្រង់ស៊ីសុវត្ថិធម្មកោ) នេះឯង។ ដោយក្នុងនោះគឺទ្រង់បានផ្ញើនូវសារលិខិតដ៏គួរឲ្យ សង្វេគបំផុត ដើម្បីឆ្លើយប្រាប់ទៅស្ថានទូតអាមេរិកំាងប្រចំាកម្ពុជា គឺលោក ចន ហ្គាន់ធឺឌីន (John GunderDean) ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥ ថា «ទ្រង់ ពិតជាមានការសោកស្ដាយណាស់ ដោយសារការជឿតាមអាមេរិក» បើហេតុនេះទ្រង់សុខចិត្ដរើសយកការស្លាប់ក្នុងប្រទេស ដើម្បីទុកជាការបង្ហាញ និងប្រាប់ដល់ប្រជាជាតិខ្មែរទំាងមូល។ ចំពោះករណីនេះព្រះករុណា សម្ដេចឪ(ព្រះបរមរកោដ្ឋ)នៃយើងបានហៅការស្លាប់របស់ទ្រង់សិរិមតៈ នេះថា «ចិត្ដជាកូនប្រុស» គឺហ៊ានស៊ី ហ៊ានសង ផងដែរ។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ទៀតថា ចំពោះនយោបាយលាបពណ៌នេះ ជាបន្ដមកក៏ត្រូវបានប្រើដោយផ្ដាច់មុខគឺ «ពួកខ្មែរក្រហម» នេះតែម្ដង។ ក្នុងលក្ខណៈពិសេស នៃនយោបាយលាបពណ៌នេះគឺ «ការដោយយកជាតិនិយមខ្លួនឯង ទៅសម្លាប់ជាតិនិយមលើអ្នកផ្សេងៗទៀត»។ តែតាមពិត បើនិយាយអំពីសង្គមមនុស្ស និងរបបប្រជាធិបតេយ្យ គឺមិនដូច្នោះទេ បានន័យថា នរណាក៏ជាអ្នកស្នេហាជាតិដែរឲ្យតែអ្នកនោះ អនុវត្ដច្បាប់និងគោរពច្បាប់។ បច្ចុប្បន្នចំពោះនយោបាយ លាបពណ៌នេះ យើងឃើញអ្នកនយោបាយខ្មែរក្នុងបក្សប្រឆំាងដោយមានការជួយជ្រោមជ្រែងពីបរទេសផងនោះ បាននឹងកំពុងមានអំនួតក្នុងការបន្ដប្រើ ពិសេសប្រទេសពិភពអារ៉ាប់ «ពិភពបដិវត្ដន៍អារ៉ាប់» ក៏ចូលចិត្ដប្រើផងដែរ។

ជាសរុបលោក រ័ត្ន សណ្តាប់ បានបន្តថ្លែងថា បើពិនិត្យសព្វថ្ងៃ អំពីនយោបាយអាមេរិកកំពុងបោកបក់មកលើមាតុភូមិយើងនេះ គឺពុំមែនបណ្ដាមកពីកត្ដាកម្ពុជា ខ្វះនូវលទ្ធិប្រជាធិបតេយ្យនោះទេ ព្រោះថាក្នុងតំបន់យើងនេះប្រទេសខ្លះអត់បោះឆ្នោត រីឯប្រទេសខ្លះទៀត គឺកើតចេញពីរដ្ឋប្រហារយោធា ហេតុម្ដេចក៏អាមេរិក មិនឈឺក្បាលផង? ត្រង់នេះអាចមកពីអាមេរិកចង់បំផ្លាញខ្មែរ ដើម្បីបម្រើឲ្យប្រទេសណាផ្សេងក៏អាចថាបាន។

ដោយហេតុថាថ្មីៗនេះ យើងឃើញយ៉ាងច្បាស់ ឆ្នាំ២០១៣ ក្នុងពេលដែលព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្ដម សីហមុនី ស្ដេចយាងជាព្រះរាជាធិបតីបើកសម័យប្រជុំរដ្ឋសភាលើកដំបូង គឺឯកអគ្គរដ្ឋទូតអាមេរិកំាង លោក វីល្លីម អ៊ី ថូចស៍ (William E.Todd) បានលើកដៃច្រងេងច្រងាង នៅចំពោះមុខព្រះភក្រ្ដ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងអង្គសភាទំាងមូល។

បើនិយាយអំពីចរឹកអ្នកការទូតបែបនេះ យើងអាចចាត់ទុកថា «ជាមនុស្សដែលមិនគួរឲ្យស្វាគមន៍» (Persona non Grata) ហើយក្នុងករណីបែបនេះ ក៏មិនខុសនៅឆ្នាំ២០០៨ លោកប្រធានាធិបតី នៃប្រទេសបូលីវី គឺលោក អេវ៉ូ ម៉ូរ៉ាល់(Evo Morales) បានប្រកាសថា ឯកអគ្គរដ្ឋទូតអាមេរិក លោក ហ្វីលីព ហ្គោលប៊ែរ (Philip Goldberg) «ជាមនុស្សដែលមិនគួរឲ្យស្វាគមន៍» នោះទេ ព្រោះដោយសារឯកអគ្គរដ្ឋទូតអាមេរិករូបនេះ បានរួមគំនិតធ្វើការប្រឆំាងនឹងរូបលោក និងបានគំាទ្រគណបក្សប្រឆំាងក្នុងប្រទេសបូលី ។

បើដូច្នេះដើម្បីកុំឲ្យប្រវត្ដិសាស្រ្ដនេះ កើតទ្បើងច្រំដែលៗនៅកម្ពុជានោះ យើងសង្ឃឹមថា អាមេរិកនឹងពិចារណានូវទង្វើនយោបាយរបស់ខ្លួនទ្បើងវិញ ពិសេសបំភ្លេចនូវអតីតកាល ដូចអាមេរិកបានបំភ្លេចវៀតណាមយ៉ាងដូច្នេះដែរ ដោយទុកឲ្យកម្ពុជាបានរស់ក្នុងសុខសន្ដិភាព ដើម្បីដើរលើផ្លូវបម្រើផលប្រយោជន៍ នៃប្រជាជនប្រទេសទំាងពីរ៕