(ពិភពលោក)៖ ថ្មីៗនេះនាវាពិឃាតរបស់សហរដ្ឋអាមេរិក USS John McCain បានបុកជាមួយនឹងនាវាដឹកកុងតឺន័ររបស់ប្រទេសលីបេរីយ៉ា នៅច្រកម៉ាឡាកា បណ្តាលឱ្យនាវិក០៥នាក់រងរបួស និងមួយចំនួនទៀតបានបាត់ខ្លួននៅឡើយ។ ដោយឡែកខាងក្រោមនេះ ជាហេតុការណ៍គ្រោះថ្នាក់ពាក់ព័ន្ធនឹងនាវាទាំង១០ ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិតច្រើនបំផុតក្នុងសតវត្សរ៍ទី២១នេះ៖

១៖ នាវា Le Joola ផ្ទុកលើសចំណុះបានក្រឡាប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០២ បណ្តាលឱ្យមនុស្សស្លាប់១,៨៦៤ នាក់។

២៖ នាវា Al Salam Boccaccio 98 ជានាវាផ្ទុកអ្នកដំណើរបានក្រឡាប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០០៦ បណ្តាលឱ្យមនុស្សស្លាប់១,០២០នាក់។

៣៖ នាវាដឹកជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅសមុទ្រម៉េឌីទែរ៉ាណេបានក្រឡាប់បន្ទាប់ពីបុកជាមួយនាវាមួយគ្រឿងទៀត កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ បណ្តាលឱ្យមនុស្សស្លាប់៨០០ នាក់។

៤៖ នាវា Princess of the Stars បានក្រឡាប់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៨ បណ្តាលឱ្យមនុស្សស្លាប់៦៩០នាក់។

៥៖ នាវា Nazreen-1 បានក្រឡាប់ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៣ បណ្តាលឱ្យមនុស្សស្លាប់៥៣០នាក់។

៦៖ នាវា Eastern Star បានក្រឡាប់ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីបុកជាមួយខ្យល់គួចទឹក បណ្តាលឱ្យមនុស្សស្លាប់៤៥២ នាក់។

៧៖ នាវា Salahuddin-2 បានក្រឡាប់កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០០២ បណ្តាលឱ្យមនុស្សស្លាប់ ៤៥០នាក់។

៨៖ នាវា Senopati Nusantara របស់ប្រទេស ឥណ្ឌូនេស៊ី បានក្រឡាប់បន្ទាប់ពីជួបហេតុការណ៍ខ្យល់ព្យុះ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៦ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ពី៤០០ ទៅ៥០០នាក់ស្លាប់បាត់បង់ជីវិត។

៩៖ នាវាដឹកជនភៀសខ្លួន និងជនអន្តោប្រវេសន៍ បានលិច កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤០០នាក់ស្លាប់បាត់បង់ជីវិត។

១០៖ នាវាដឹកជនភៀសខ្លួន និងជនអន្តោប្រវេសន៍ បានឆាបឆេះដោយអណ្តាតភ្លើង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីអ្នកដំណើរព្យាយាមដុតភួយរបស់ខ្លួន ដើម្បីផ្តល់សញ្ញាដល់អ្នកនៅលើគោក ជាអកុសលវាបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣៥៩នាក់ ស្លាប់បាត់បង់ជីវិត៕