(ភ្នំពេញ)៖ លោក ថន ពិសិដ្ឋ ជាប្រធានក្រុមសន្តិសុខ (ក្រុមហ៊ុនផ្ដល់សេវាសន្តិសុខសណ្ដាប់ធ្នាប់ និងរក្សាយានយន្ត) និងជាអ្នកទទួលខុសត្រូវលើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយជូនមន្ទីរពេទ្យកាល់ម៉ែត បានចេញសេចក្តីបំភ្លឺព័ត៌មានថា ចំពោះកាស្លាប់របស់លោក ឃឹម សុខា មុខរបរ​សន្តិសុខមន្ទីរពេទ្យកាល់ម៉ែត ដែលបានបញ្ចប់ជីវិតរបស់ខ្លួនដោយការចង.កនៅលើម៉ូតូកង់បី នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ មិនបានជាប់ពាក់ព័ន្ធនឹងមន្ទីពេទ្យកាល់ម៉ែតនោះទេ។

លោក ថន ពិសិដ្ឋ បានឱ្យដឹងទៀតថា លោក ឃឹម សុខាជាបុគ្គលិកផ្ទាល់ នៅក្នុងក្រុមហ៊ុនការងារសន្តិសុខឯកជនរបស់លោក ដូច្នេះរឿងហេតុដែលកើតឡើងលើលោក ឃឹម សុខា ពុំមានពាក់ព័ន្ធនឹងមន្ទីរពេទ្យកាល់ម៉ែតនោះទេ ដូច្នេះសូមសាធារណជនជាពិសេសបណ្ដាញសារព័ត៌មានសង្គមទាំងអស់ជ្រាប៕