(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានឱ្យដឹងថា គណបក្សខ្មែររួបរួមជាតិ បានផ្ញើលិខិតមក គ.ជ.ប រួចហើយ ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានជូនប្រធាន-អនុប្រធានគណៈកម្មការប្រតិបត្តិ១៧ រាជធានី-ខេត្ត ដើម្បីចុះហត្ថលេខា លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។

គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ចំនួន១៧ គឺរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ក្រចេះ ព្រះវិហារ ព្រៃវែង រតនគិរី សៀម ព្រះសីហនុ ប៉ៃលិន ឧត្តរមានជ័យ និងត្បូងឃ្មុំ៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖