(ភ្នំពេញ)៖ ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានណែនាំផលិតផលធានារ៉ាប់រងថ្មីពីរ ដែលមានឈ្មោះថា PureProtect និង SafeLife ដែលនឹងផ្តល់ការការពារហិរញ្ញវត្ថុ និងអាជីវកម្មរបស់គ្រួសារប្រជាពលរដ្ឋខ្មែរ ក្នុងករណីមានគ្រោះអកុសលកើតឡើង ដែលឈានទៅដល់មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

ផលិតផល SafeLife ត្រូវបានបង្កើតឡើង ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ក្នុងការការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់ខ្លួន ក្នុងករណីដែលអ្នករកចំណូលប្រចាំគ្រួសារ លែងមានលទ្ធភាពរកចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់។ ជាសំណងពួកគាត់នឹងទទួលបាននូវកញ្ចប់ថវិកា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់វិញ ដូចជាការចំណាយផ្សេងៗ ដូចជាថ្លៃផ្ទះ និងថ្លៃសិក្សារបស់កូនៗជាដើម។

ផលិតផល PureProtect ផ្ដល់នូវកញ្ចប់សេវា ដែលមានតម្លៃសមរម្យព្រមជាមួយនឹងការការពារខ្ពស់ ដើម្បីធានាឱ្យបាននូវការបន្តប្រតិបត្តិការរបស់អាជីវកម្មឯកជន និងសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់គ្រួសារ។

លោក David Nutman នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានថ្លែងថា ការបង្កើតនូវផលិតផលធានារ៉ាប់រងថ្មីទាំងពីរនេះ ជួយផ្តល់នូវ «សន្តិភាពផ្លូវចិត្តបន្ថែម» ដល់ក្រុមគ្រួសារកម្ពុជានៅទូទាំងប្រទេស។

លោកបន្ដថា «ក្រុមហ៊ុនព្រូដិនសលកម្ពុជា នៅតែបន្តឈានមុខគេ ក្នុងការផ្តល់នូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដែលស្របតាមតំរូវការរបស់ប្រជាពលរដ្ឋ នៅកម្ពុជា។ ផលិតផល SafeLife និង PureProtect ត្រូវបានរៀបចំបង្កើតឡើង ដើម្បីកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុ ដែលគ្រួសារ និងអាជីវកម្មឯកជនត្រូវប្រឈមក្នុងករណីគ្រោះអកុសល ដែលឈានទៅដល់មរណភាព ឬពិការភាពអចិន្ត្រៃយ៍ទាំងស្រុង កើតឡើងចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង»

ផលិតផល SafeLife មានបីជម្រើស ដែលរៀបចំបង្កើតឡើង ដើម្បីផ្ដល់ការធានារ៉ាប់រងឱ្យបានពេញលេញសម្រាប់ម្ចាស់បណ្ណ និងធានាថា បណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុនព្រូដិនសល គឺសមស្របតាមកម្រិតប្រាក់ចំណូល និងតម្រូវការការពារហានិភ័យរបស់អតិថិជន។ ឧទាហរណ៍៖ នៅក្រោមកញ្ចប់បណ្ណសន្យារ៉ាប់រងប្រភេទ «សំរិទ្ធ» បុរសអាយុ ៣៥ឆ្នាំម្នាក់ អាចបង់ថ្លៃបុព្វលាភរ៉ាប់រងប្រចាំឆ្នាំចំនួន៨១ដុល្លារ+ពន្ធ សម្រាប់រយៈពេល២០ឆ្នាំ ដើម្បីធានាថា គ្រួសាររបស់គាត់នឹងទទួលបាន១០,០០០ដុល្លារ ក្នុងករណីគ្រោះអកុសល ដែលឈានទៅដល់មរណភាព ឬពិការភាពអចិន្ត្រៃយ៍ទាំងស្រុង កើតឡើងចំពោះម្ចាស់បណ្ណ ក្នុងតម្លៃមួយដែលសមរម្យបំផុត។

ផលិតផល PureProtect ផ្តល់ជូនសំណងរហូតដល់ ១លានដុល្លារ ក្នុងករណីមានគ្រោះអកុសល ដែលឈានទៅដល់មរណភាព ឬពិការភាពអចិន្ត្រៃយ៍ទាំងស្រុងកើតឡើង ដែលកម្រិតសំណង គឺអាស្រ័យលើកម្រិតនៃការការពារ ដែលអតិថិជនបានជ្រើសរើស។

ព្រមជាមួយនឹងផលិតផលថ្មីពីរនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏ណែនាំនូវកញ្ចប់អត្ថប្រយោជន៍បន្ថែម Safety+ លើផលិតផលថ្មីទាំងនេះ ដើម្បីផ្តល់ជាជម្រើស សម្រាប់ឱ្យអតិថិជនអាចបង្កើនទឹកប្រាក់ធានារ៉ាប់រងរបស់ខ្លួនបាន។ ទឹកប្រាក់ពីអត្ថប្រយោជន៍បន្ថែមនេះ នឹងត្រូវបានបង្កើន ១០០% បន្ថែមទៀតសម្រាប់ផ្ដល់ទៅឱ្យអ្នកទទួលផល ពីបណ្ណសន្យារាប់រង ក្នុងករណីគ្រោះអកុសល ដែលឈានទៅដល់មរណភាព ឬពិការភាពអចិន្ត្រៃយ៍ទាំងស្រុង កើតឡើងចំពោះម្ចាស់បណ្ណប៉ុណ្ណោះ។

លោក David Nutman បានថ្លែងថា «ការបន្ថែមកញ្ចាប់ Safety+ អាចជួយកែសម្រួលលើកម្រិតនៃការការពារបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់អតិថិជន។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា មានមោទនភាពក្នុងការផ្តល់ជូនប្រជាពលរដ្ឋខ្មែរ នូវសេវារៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យមដែលកំពុងកើនឡើងយ៉ាងច្រើន នៅពេលដែលស្ថេរភាពសេដ្ឋកិច្ចរបស់ប្រទេសនៅតែបន្តរឹងមាំបែបនេះ»

ចាប់តាំងពីផ្ដើមប្រតិបត្តិការអាជីវកម្មនៅឆ្នាំ២០១៣ មក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានដាក់ចេញនូវផែនការធានារ៉ាប់រងអាយុជីវិត ដែលសមស្របតាមតំរូវការនៅកម្ពុជា ដែលក្នុងនោះមានដូចជា ផលិតផល eduCARE ផលិតផល Loan Assure ផលិតផល easylife និងផលិតផល PRUmyfamily ដែលជួយផ្តល់ជូននូវសន្តិភាពផ្លូវចិត្ត ដល់គ្រួសារ និងមនុស្សជាទីស្រលាញ់ និងជួយធានាដល់អនាគតរបស់ពួកគាត់៕

ព័ត៌ាមានបន្ថែមអំពី PureProtect សូមចូលទៅកាន់គេហទំព័រ: https://www.prudential.com.kh/en/our-products/pureprotect/
សម្រាប់ព័តមានបន្ថែមអំពី SafeLife សូមចូលទៅកាន់គេហទំព័រ: : https://www.prudential.com.kh/en/our-products/safelife/