(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង រដ្ឋលេខាធិការថ្មី៤រូប របស់ក្រសួងការពារជាតិ ក្នុងនោះ៣រូប ត្រូវបានដំឡើងឋានន្តរស័ក្តជានាយឧត្តមសេនីយ៍។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា រដ្ឋលេខាធិការថ្មីទាំង៤រូបនោះ រួមមាន៖

ទី១៖ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ត្រូវបានដំឡើងតួនាទីជារដ្ឋលេខាធិការ

ទី២៖ ឧត្តមសេនីយ៍ឯក អ៊ុំ បុត្រ មេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ

ទី៣៖ ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ

ទី៤៖ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការ៕