(ភ្នំពេញ)៖ ភាពបៃតងនៃធម្មជាតិព្រៃឈើ និងសួនច្បារ គឺជាទីកន្លែងមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ជាមួយការរស់នៅប្រចាំថ្ងៃ ដើម្បីសុខភាពនិងបរិស្ថានជុំវិញខ្លួន ក៏ដូចជាការរំសាយអារម្មណ៍ស្មុះស្មាញផ្សេងៗ។

បច្ចុប្បន្ន យុទ្ធនាការបំផុសគំនិតស្រលាញ់ដើមឈើ និងការអភិរក្សព្រៃឈើនៅប្រទេសកម្ពុជា គឺជាប្រធានបទដ៏សំខាន់ ដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នាគ្រប់មជ្ឈដ្ឋាន ដើម្បីការពារបរិយាកាសបរិស្ថានក្នុងតំបន់ ក៏ដូចជាទូទាំងពិភពលោក។

ដោយក្នុងនោះ សង្កេតឃើញថា គម្រោងអភិវឌ្ឍន៍សំណង់ដ៏ធំមួយ របស់ក្រុមហ៊ុន អ័រគីដេវីឡា បានកំពុង បំផុសគំនិតជូនដល់អតិថិជនស្រលាញ់ធម្មជាតិ ដោយបានបង្កើតជាសួនធម្មជាតិប៊ូតានិច ជាមួយរចនាបទម៉ូតផ្ទះ និងឈ្មោះនៃប្រភេទផ្ទះនីមួយៗបានដកស្រង់ពីឈ្មោះផ្កាដ៏កម្រ ដូចជាផ្កាសាគូរ៉ា ផ្ការ៉ូសម៉ារី ផ្កាផ្លាមឺរៀរ ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ឈ្មោះនៃផ្លូវទាំងអស់ក៏បានដាក់ឈ្មោះប្លែកៗអំពីឈ្មោះដើមឈើផងដែរ។

ក្នុងឱកាសរៀបចំពិធីជប់លៀងសម្ពោធបើកលក់គម្រោងថ្មីរបស់ខ្លួន កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុន អ័រគីដេវីឡា បានបំផុសគំនិតនៃការសម្ភោធ ដោយប្រើជាការស្រោចទឹកដាំដើមឈើ ជាមួយនឹងឈ្មោះគម្រោងថ្មី មានឈ្មោះថា អ័រគីដេវីឡា ដឹហ្កាឌិន (Orkide Villa The Garden) ជាគម្រោងមួយ ទីតាំងក្នុងខណ្ឌជ្រោយចង្វារ ក្បែរគម្រោងធំទី៣ ដែលពោរពេញទៅដោយប្រភេទផ្ទះដ៏ប្រណិតៗ ជាមួយសួនច្បារក្នុងផ្ទះគ្រប់ទីកន្លែង។ ដោយគម្រោងនេះ មានទីតាំងល្អបំផុត ហ៊ុព័ទ្ធដោយគម្រោងធំៗជាច្រើន កំពុងអភិវឌ្ឍន៍ក្បែរៗនោះយ៉ាងមមាញឹក។

យើងសង្កេតឃើញថា ការរៀបចំពិធីជប់លៀងសម្ភោធនេះបានរៀបចំនៅមុខផ្ទះគំរូពិតរបស់គម្រោង ដោយមានជាសួនច្បារដ៏ស្រស់បំព្រង ត្រូវបានរៀបចំតុបតែងប្លែកៗ មានជាការបង្ហាញសត្វសេកដ៏កម្រ ការផ្តល់ជូនទឹកផ្លៃឈើកិនស្រស់ៗ ការសំដែងរបាំសត្វក្ងោក ព្រមទាំងការនាំមកជូនបង្ហាញរបាំហាវ៉ៃដ៏កម្រ។ ដោយក្នុងនោះ ការតុបតែងសួនច្បារ ការបន្ថែមភ្លើង ការតុបតែងរោងពិធីជប់លៀង សុទ្ធសឹងរៀបចំបែបធម្មជាតិស្លឹកឈើ ផ្កាគ្រប់ទីកន្លែង ជាមួយនឹងសំឡេងទឹកធ្លាក់ដ៏ត្រជាក់ចិត្ត។

ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួម ពិតជាមានអារម្មណ៍ល្អប្លែក ក៏ដូចជាសប្បាយរីករាយយ៉ាងខ្លាំង ក្នុងកម្មវិធី ដឹហ្កាឌិនផាតធី មួយនេះ ដែលបានរៀបចំ និងបំផុសដោយគំនិតពីគុណតម្លៃនៃការរស់នៅជាមួយធម្មជាតិ។ ចង់ដឹងថា សកម្មភាពផ្សេងៗនៃកម្មវិធីយ៉ាងណានោះ សូមទស្សនាទីនេះ ឬចូលកាន់ទំព័រសង្គម Facebook «Orkide Villa» ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ព្រមទាំងទស្សនាវីឌីអូផងដែរ។

សូមរួសរាន់ឡើង សម្រាប់អតិថិជនដែលចង់ធ្វើការសាកសួរព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ការិយាល័យលក់ ឬសូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 098 73 3333 ៕