(កោះកុង)៖ រដ្ឋបានខេត្តកោះកុង នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ បានប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានប «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ» ក្រោមវត្តមានលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រះសង្ឃ ក្រុមយុវជន(ស.ស.យ.ក) យុវសិស្សកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកស្រី ឈុន រ៉ាវុធ បានថ្លែងថា ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ» តាយរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូប តែងតែប្រាថ្នាចង់រស់នៅក្នុងទីក្រុង ប្រកបដោយភាពវៃឆ្លាត និងស្អាតពណ៌ប៉ៃតង មានការធានាសន្តិសុខសុវត្តិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់បានល្អ ពោលគឺកន្លែងដែលអាចផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដ សម្រាប់ការរស់នៅ និងសុវត្ថិភាព សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលមកកំសាន្ត។

លោកស្រីបានថ្លែងបន្តថា ដើម្បីឆ្លើយតបនឹងប្រធានបទ នៃទិវាជាតិទីក្រុងស្អាត លោកស្រីសូមឲ្យស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តខិតខំការងារអាទិភាព ខិតខំចាប់យកនូវកាលានុវត្តន៍ នៃការអនុវត្តន៍សេដ្ឋកិច្ចឌីជីថល ដោយត្រូវរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍន៍ទីក្រុង ប្រកបដោយភាពវៃឆ្លាត រៀបចំសកម្មជនទីក្រុងស្អាត នៅតាមកន្លែងធ្វើការស្ថាប័នសាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ទីផ្សារ សហគ្រា បុរី ជាដើម សំដៅធ្វើឲ្យកន្លែងទាំងនោះ ប្រកបដោយភាពស្អាត និងបៃតងគ្រប់រដូវកាលគ្រប់ពេលវេលា។

លោកស្រី ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យបានគ្រប់ៗគ្នា ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីលោកស្ទួយផ្នែកវិស័យទេសចរណ៍ ឲ្យកាន់តែមានសក្តានុពល និងបង្កើនធនធានមនុស្សការតែរីកចំរើន។ ហើយប្រជាពលរដ្ឋ ត្រូវទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនដឹកជញ្ជូនយកទៅទុកដាក់ នៅទីតាំងសម្រាម ឬក៏សូមឲ្យបងប្អូនដុតចោល ដើម្បីសម្អាតទីក្រុង លំនៅដ្ឋាន ដើម្បីបំបាត់ជម្រកម៉ូសផងដែរ៕