(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក៏បានប្រគល់ការងារបន្ដជូនអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ ជុំវិញករណីអភិបាលរងខេត្តព្រះសីហនុទាំង២រូបនេះ ក្រោយពីសម្ដេចបានដកហូតតំណែងចេញ។

សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនៅក្នុង Comment ជាមួយប្រជាពលរដ្ឋយ៉ាងដូច្នេះថា «សូមបញ្ជាក់ជូនថា ខ្ញុំបានប្រើអំណាចខ្ញុំ ដើម្បីដកចេញពីតំណែងហើយ ឯការងារបន្ដ គឺជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ»

នៅក្នុង Facebook សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺកា ​វះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែ ​ជើងទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រី​ខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ​ឲ្យតែបំពានលើផលប្រយោជន៍​ប្រជាជន»

អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួន២រូប ដែលត្រូវដកតំណែងរួមមាន៖

*ទី១៖ លោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៣
*ទី២៖ លោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥»

សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាឲ្យសិក្សាដកមេបញ្ជាការយោធា និងអភិបាលរងខេត្តព្រះសីហនុ២រូប ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីនាពេលកន្លងមក៕