(ភ្នំពេញ)៖ ស្ត្រីវ័យចំណាស់ម្នាក់ ដែលមានមុខរបរជាអ្នកលក់លៀសហាលនៅផ្សារស្គន់ រស់នៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានសំណាងបានឈ្នះរង្វាន់ធំ ពីតែបៃតងអ៊ីឈីតាន់ នូវទឹកប្រាក់ចំនួន១០០លានរៀលកាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅឋានផ្ទាល់ អ្នកស្រី ហេង ថៃ ដែលជាអ្នកឈ្នះរង្វាន់ប្រាក់លានរបស់តែបៃតង អ៊ីឈីតាន់ បានរាប់ប្រាប់ឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលអង្គុយលក់លៀសហាល ហើយមានអាការៈហត់ ក្ដៅ អស់កម្លាំង និងមានភាពស្រេកទឹកផងនោះ អ្នកស្រីក៏បានទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំ មួយដបពីអ្នកលក់នៅផ្សារ ដែលអង្គុយក្បែរគ្នាទទួលទាន លុះពេលមួលគម្របដបទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។ភ្លាមនោះអ្នកស្រីពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏យកបង្ហាញប្រាប់អ្នកលក់ ដោយមានមនុស្សជាច្រើនមកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។

អ្នកស្រីបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា តាំងពីមុនមក អ្នកស្រីមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ព្រោះគ្មានមុខរបរអ្វីក្រៅពីលក់លៀសហាល ដើម្បីចិញ្ចឹមក្រពះតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានជួយកែប្រែជោគវាសនាគ្រួសាររបស់អ្នកស្រី ឱ្យមានភាពល្អប្រសើរហើយ ។ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល អ្នកស្រីនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំណែកទៀតសង់ផ្ទះ និងបង្កើតមុខរបរដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត៕

រួសរាន់ឡើង អ្នកដែលមានសំណាងបន្ទាប់ អាចជារូបអ្នក!!!