(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្ដីពី ការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ នៅសង្កាត់ចំនួន១៣ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ រៀងរាល់ចាប់ពីម៉ោង២២៖០០នាទីយប់ ដល់ម៉ោង០៥៖០០នាទីព្រឹក។

ក្នុងសេចក្តីជូនដំណឹងនោះដែរ សង្កាត់ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយទាំង១៣នោះ រួមមាន៖

១. សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ
២. សង្កាត់ដើមមៀន ក្រុងតាខ្មៅ
៣. សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
៤. សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក
៥. សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក
៦. សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក
៧. សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក
៨. សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក
៩. សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ
១០. សង្កាត់បឹងរាំង ខណ្ឌដូនពេញ
១១. សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ
១២. សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ
១៣. សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ

សូមអានសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាំងស្រុង៖