(ភ្នំពេញ)៖ ABC អិចស្ត្រាស្តោត បានឧបតម្ថកម្មវិធីដំណើរកម្សាន្តរបស់គូស្វាមីភរិយាថ្មី ដែលត្រូវរង្វាន់ធំទាំងប្រាំគូទៅកាន់ប្រទេសរូស្ស៊ី កាលពីថ្មីៗនោះ ។

ដំណើរកម្សាន្តលំដាប់ខ្ពស់ VIP នេះបានប្រព្រឹត្តធ្វើឡើងកាលថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩។

គូស្វាមីភរិយាថ្មីបានទស្សនាតំបន់រមណីយដ្ឋាន និងតំបន់ប្រវត្តិសាស្រ្ត ព្រះបរមរាជវាំង សារមន្ទីរ ព្រះវិហារនិងកន្លែងល្បីៗផ្សេងទៀតនៅក្នុងទីក្រុងម៉ូស្គូ និងទីក្រុងសាំងផេទឺប៊ឺគ ប្រទេសរូស្ស៊ី។ កម្មវិធីដំណើរកម្សាន្តរបស់ពួកគេរួមមានការស្នាក់នៅលំដាប់ខ្ពស់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ។

គួររម្លឹកថា គូស្វាមីភរិយាថ្មីទាំងប្រាំគូទាំងនេះ បានឈ្នះរង្វាន់ធំដ៏អស្ចារ្យនេះ ពីកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧-២០១៨ របស់ស្រាបៀរ ABC អិចស្ត្រាស្តោត។

កម្មវិធីចាប់រង្វាន់នេះ បានប្រព្រឹត្តធ្វើឡើងនៅស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ABC អិចស្ត្រាស្តោត គឺជាស្រាបៀរទឹកខ្មៅ ដែលមានគុណភាពខ្ពស់ ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ ហើយជាពិសេសជាស្រាបៀរ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេង៕

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ!