(ភ្នំពេញ)​៖​​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ​អញ្ជើញ​ជា​អធិបតីភាព ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​សភាពការណ៍​ កិច្ច​ប្រ​តិ​បត្ត​ការ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម ​រាជធានី​ភ្នំពេញ​ ឆ្នាំ​២០១៨ ​និង​ផ្សព្វផ្សាយ​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ​។​

​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ និង​លើក​ទិស​ដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩ ​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ ​ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ​ឃួ​ង​ ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​, លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការរង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ស្នងការ​រង​ទាំងអស់​ ព្រមទាំង​អស់លោក​-​លោកស្រី​ អធិការ​-​អធិការរង​ នាយ​-​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ សរុប​ប្រមាណ​៣០០​នាក់​៕