(ភ្នំពេញ)៖ Rules of Survival ជាប្រភេទហ្គេម Battle Royale Games ដែលមានការពេញនិយមជាងគេ នៅលើពិភពលោក បានមកដល់នៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកលេងពូកែៗ មកចូលប្រកួតយកពានរង្វាន់ ROS KH Cup និង ប្រកួតដើម្បីជាជើងឯកប្រចាំប្រទេស។

ការប្រកួត ROS KH រដូវកាលទី១ ដែលជាការប្រកួតជាផ្លូវការមួយ នៅក្នុងប្រទេសកម្ពុជា មាន៦វគ្គ៖ ចុះឈ្មោះ (ថ្ងៃទី១៣ ដល់២៦ ខែកុម្ភៈ) ដោយពិនិត្យមើលលក្ខណ្ឌនៃការចូលរួម (ថ្ងៃទី១ ដល់ទី៣) ប្រកួតជាក្រុម (ថ្ងៃទី១៦ ឬ១៧ ខែមីនា) បោះឆ្នោតអនឡាញ (ថ្ងៃទី១៨ ដល់២៤ ខែមីនា) Revival (ថ្ងៃទី៣០ ខែមីនា) និងវគ្គផ្តាច់ព្រ័ត្រ (ថ្ងៃទី៦ ខែមេសា)។

អ្នកចូលរួមនឹងប្រកួត យកឈ្នះប្រាក់រង្វាន់ ១០០,០០០,០០០រៀល (២.៥ម៉ឺនដុល្លារ)។ អ្នកចូលរួមអាចចុះឈ្មោះ និងស្វែងយល់ព័ត៌មានបន្ថែម តាមគេហទំព័រ៖ http://www.rulesofsurvivalgame.com/khcup/ ROS គឺជាហ្គេមលើទូរស័ព្ទដៃ ដែលមានអ្នកលេងអាចចូលរួម ប្រកួតម្តងបានដល់ទៅ៣០០នាក់។

បើកសម្ពោធកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហ្គេម ROS បានទទួលការទាញយក (Download) ច្រើនជាងគេ ក្នុង៦១ប្រទេស ដោយគិតជាតួលេខបានដល់ទៅ ២០០,០០០,០០០ទូទាំងពិភពលោក និងត្រូវបានណែនាំ ដោយអ្នកលេង YouTube និងTwitch ពីNA/SA/SEA/EU ដល់ទៅ១០០នាក់ ធ្វើឱ្យហ្គេមនេះទទួលបានកេរ្តី៍ឈ្មោះល្បីល្បាញ។

ពានរង្វាន់ ROS World Championships និង SEA CUP គឺជាជោគជ័យដ៏អស្ចារ្យ បន្ទាប់ពីមានការចុះឈ្មោះចូលប្រកួតជាង៤ម៉ឺនក្រុម ពី៦៥ប្រទេសសម្រាប់ពានរង្វាន់ World Championships និងជាង២ម៉ឺនក្រុម មកពីប្រទេសទាំង១១ ក្នុងប្រទេសនៅអាស៊ីអាគ្នយ៍សម្រាប់ SEA CUP។

នៅឆ្នាំនេះ អ្នកបង្កើត ROS គឺ Netease Games បានកំណត់ប្រទេសកម្ពុជា ជាទីតំាងប្រកួត។ជាមួយអ្នកលេងជាង ១.១លាននាក់រៀងរាល់ខែ និងកំណើនអ្នកលេខថ្មី ៥០ម៉ឺននាក់រាល់ខែ។ អ្នកបង្កើតហ្គេមនេះ មើលឃើញទីផ្សារកម្ពុជា គឺជាទីតំាងព្រំដែនបន្ទាប់របស់ខ្លួនដោយរៀបចំឲ្យមានមាតិកាថ្មីៗ ការផ្សព្វផ្សាយ និងសូម្បីតែការប្រកួតយូរអង្វែង និងការប្រកួតហ្គេម។

ជាមួយនឹងគោលបំណង នៃការរីកលូតលាស់នៃការលេងល្បែង ROS និងការអភិវឌ្ឍឧស្សាហកម្មល្បែងកម្សាន្ត នៅកម្ពុជា ក្រុមហ៊ុន Netease Games ជាដៃគូជាមួយ សហព័ន្ធកីឡា E-Sport កម្ពុជា និងក្រុមហ៊ុន Cellcard ឧបត្ថម្ភធំ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ ROS KH Cup ជាផ្លូវការ និងស្វែងរកកិច្ចសហការបន្ថែមទៀតនាពេលអនាគត។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានឲ្យដឹងថា «ចក្ខុវិស័យរបស់យើង គឺធ្វើឲ្យមានការអភិវឌ្ឍន៍នូវប្រព័ន្ធឌីជីថលនៅកម្ពុជា ហើយគំនិតផ្តួចផ្តើមរបស់យើង ឆ្ពោះទៅរកការកែលម្អគុណភាព នៃបណ្តាញទំនាក់ទំនង និងកសាងស្ពានទៅកាន់បច្ចេកវិទ្យា 5G ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល»

លោកថា «យើងឃើញហ្គេម និងការកម្សាន្តលើឌីជីថល ជាផ្នែកសំខាន់មួយ នៃអនាគតឌីជីថល ហើយយើងប្តេជ្ញាគាំទ្របញ្ចូលការនាំយកបន្សាំ និងការរីកចម្រើន នៃវិស័យកម្សាន្តហ្គេមឌីជីថល នៅក្នុងប្រទេសកម្ពុជា ដែលជាជំហានដំបូង ឆ្ពោះទៅរកការអប់រំ និងការរៀបចំសហគមន៍ ជាពិសេសយុវជនសម្រាប់ការចូលមក នៃពិភពឌីជីថលកាន់តែច្រើនឡើង»។

លោក Ian Watson បានបន្ថែមថា «យើងមានកិត្តិយសក្នុងការគាំទ្រ និងស្វាគមន៍ការប្រកួតហ្គេមដ៏ធំបំផុត របស់ពិភពលោកនៅកម្ពុជា ហើយរងចាំមើលជ័យលាភីរបស់ ROS KH Cup»

គូសបញ្ជាក់ថា ការប្រកួតនេះ សង្ឃឹមថា នឹងអាចស្វែងរក អ្នកលេង ROS ដ៏ល្អបំផុត របស់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងជួរ នៃបណ្តុំក្រុមហ្គេមអនឡាញ កំពូលៗរបស់ខ្លួន ក្នុងការប្រកួត ហើយនឹងរៀបចំ ការប្រកួតចុងក្រោយ និងការប្រកាសអ្នកឈ្នះ នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏ធំមួយ៕