(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បានផ្ដល់រង្វាន់លើកទឹកចិត្ត ដល់អ្នក​លក់​​ឆ្នើមរបស់ក្រុមហ៊ុនចំនួន៣៥នាក់ ​មកពីគ្រប់ខេត្ត-ក្រុងទូទាំង​ប្រទេសកម្ពុជា។

រង្វាន់ផ្ដល់ជូនអ្នកលក់ឆ្នើមទាំង៣៥នាក់នេះ គឺក្នុងម្នាក់ៗទទួលបានម៉ូតូហុងដាស៊េរីឆ្នាំ២០១៩ ចំនួន១គ្រឿង។ នេះជាការលើកទឹកចិត្តដល់អ្នក​លក់​ឆ្នើម ​​ដែលបាន​ខិតខំ​ប្រឹងប្រែងលក់លើសកម្រិតកំណត់​របស់​ក្រុមហ៊ុន។

ពិធី​ប្រគល់​រង្វាន់​នេះ រៀបចំឡើងនៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ២០១៩។

លោក ឆុង យឿប ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន ជីប ម៉ុងអ៊ីនស៊ី ឲ្យដឹងថា ​នេះជាផ្នែកមួយរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ដើម្បី​ឆ្លើយ​តប​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ និងលើកទឹកចិត្តដល់ដៃគូ ព្រមទាំង​បណ្ដាញ​ចែក​ចាយ​របស់​ខ្លួននៅកម្ពុជា។

លោក ឆុង យឿប បញ្ជាក់ថា «ក្រុមហ៊ុនពិតជាមាន​ក្ដី​សប្បាយ​រីករាយ​ខ្លាំង​ ​ដែលមានដៃគូពោលពេញដោយសមត្ថភាព​ ​មួយវិញទៀត​ក្រុមហ៊ុនពិត​ជា​មាន​ទំនុក​ចិត្ត​ថា ពួកយើងនឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​កាន់​តែ​ប្រសើរ»។

សូមបញ្ជាក់ថា ក្រុមហ៊ុន CMIC បានបង្កើត និងចុះបញ្ជី​នៅ​កម្ពុជាក្នុងឆ្នាំ២០១៥ និងជាការវិនិយោគរួមរវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅកម្ពុជា ព្រមទាំងក្រុមហ៊ុន​ស៊ីម៉ង់ត៍ Siam City Cement នៅប្រទេសថៃ។ ក្រុមហ៊ុន CMIC ​មានដើមទុនសរុបចំនួន២៦២លានដុល្លារអាមេរិក និងផលិតស៊ីម៉ងត៍មាន​គុណភាពខ្ពស់ សម្រាប់ទីផ្សារលក់រាយ និងទីផ្សារឧស្សាហកម្មដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មានគុណភាព​ខ្ពស់នឹងការត្រួតពិនិត្យស្តង់ដារ និងធានាគុណភាពលំដាប់ពិភពលោក។

រោងចក្រ​ CMIC អាចមានលទ្ធភាព​​ផលិត​ស៊ីម៉ងត៍រហូតដល់៦,០០០តោន​ក្នុងមួយ​ថ្ងៃ។ ក្រុមហ៊ុនបាន​ចាត់​ទុក​ស៊ីម៉ងត៍ អូដ្ឋ​ជា​ផលិត​ផលសំខាន់ សម្រាប់​ផ្គត់ផ្គង់លើ​​​​​​​​​​​​​​​​​​​​​​​​​​​​ទីផ្សារ ដោយត្រូវបានបែងចែកជា២ប្រភេទ​គឺ៖

១៖ ​ស៊ីម៉ងត៍​អូដ្ឋ​ពណ៌​ទឹកក្រូច៖ ផ្ដោតលើ​គុណភាព​ល្អស័ក្ដិសម​ សម្រាប់សំណង់រឹងមាំល្អក៏ដូចជា ការប្រើប្រាស់​ក្នុង​គោល​បំណង​ទូទៅ។
២៖ ​ស៊ីម៉ងត៍​អូដ្ឋពណ៌បៃតង៖ ​មាន​គុណភាព​ពិសេស និង​ល្អ​បំផុត​សម្រាប់​ការងារ​បូក៕