(ភ្នំពេញ)៖ លោក ទូច សំអុល ចៅសង្តាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាន​ដឹកនាំក្រុមកីឡាជិះកង់ដើម្បីសុខភាព និងសប្បុរសធម៌ នៅភូមិឬស្សី បានចុះសួរសុខទុក្ខ និងចែកអំណោយ ជូនយុវជនមានជំងឺប្រចាំកាយ ឈ្មោះ ដាត កុសល ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ បច្ចុ​ប្បន្ន យុវជនមានជំងឺប្រចាំកាយ ឈ្មោះ ដាត កុសល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យសម្តេចឪ។

អំណោយដែលបានចែកជូន​ប្រជាពលរដ្ឋ​មានជំងឺប្រចាំកាយរស់នៅទីតាំងលើនេះ រួមមានថវិកា៨៧ម៉ឺនរៀល មី២កេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងអង្ករមួយបេ និងសំភារៈប្រើប្រាស់មួយចំនួនទៀត។

ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់ លោក ទូច សំអុល ចៅសង្តាត់រងទី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំសមាគម ឲ្យមានការរីកច​ម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសគឺស្រ្តីតែម្តង។

លោក ទូច សំអុល បានលើកឡើងថា សកម្មភាពដែលក្រុមការងារធ្វើនាពេលនេះ គឺជាការចូលរួមចំណែកជួយទៅដល់ប្រជាពលរដ្ឋចាស់ជរា ដែលខ្វះខាត ដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ និងក៏ដើម្បីជួយដល់ប្រជាពលរដ្ឋ​ក្រីក្រ៕