(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតផ្ញើជូនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ ឲ្យធ្វើការពិនិត្យ និងសម្រេច ក្នុងការប្ដូរឈ្មោះ «គណបក្សអំណាចខ្មែរ» ក្រោយមានការតវ៉ាពីអតីតស្ថាបនិក និងអតីតថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ។ នេះបើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។